ប្រសិនបើអ្នកបារម្ភ អំពីសម្ពាធឈាមខ្ពស់ វាជារឿងសំខាន់ ដើម្បីដឹងពីកត្តាដែលជំរុញអ្នកឱ្យមានហានិភ័យខ្ពស់។
ក្រុមគ្រូពេទ្យ បាននិយាយថា កត្តាហានិភ័យ នៃជំងឺលើសឈាមរួមមាន ៖
- អាយុកាន់តែចាស់ ៖ អ្នកដែលមានអាយុលើសពី ៦០ ឆ្នាំ ប្រហែល ៦៥ ភាគរយ មានជំងឺលើសឈាម
- ជាជនជាតិស្បែកខ្មៅ
- លើសទម្ងន់ ឬធាត់
- ជាមនុស្សវ័យក្មេង និងបុរស ៖ បុរសវ័យក្មេង ហាក់ដូចជាងាយមានជំងឺលើសឈាម ច្រើនជាងស្ត្រី មុនអាយុ ៤៥ ឆ្នាំ
- ញ៉ាំអាហារដែលមិនផ្តល់នូវសុខភាពល្អ
- រស់នៅមិនធ្វើលំហាត់ប្រាណ
- ជក់បារី
- មានស្ត្រេសរ៉ាំរ៉ៃ
- មានប្រវត្តិគ្រួសារកើតជំងឺលើសឈាម៕