យោងទៅតាមអ្នកជំនាញខាងចិត្តសាស្រ្តដែលបានធ្វើការស្រាវជ្រាវទៅលើអាកប្បកិរិយារបស់មនុស្សបានឲ្យដឹងថា មនុស្សយើងគ្រប់គ្នាសុទ្ធតែអាចស្ងាបបានដោយសារតែឆ្លងគ្នា ប៉ុន្តែមូលហេតុរបស់វាវិញគឺមិនទាន់ដឹងច្បាស់ឡើយ។ អ្នកស្រាវជ្រាវធ្លាប់គិតថា ការស្ងាប់គ្រាន់តែចាសញ្ញាមួយដែលបញ្ជាក់ពីតម្រូវការនៃការគេង ប៉ុន្តែឥឡូវនេះពួកកេជឿថា វាអាចជារការទំនាក់ទំនងក្នុងសភាពដែលដឹងខ្លួន ឬធុញទ្រាន់ដែរ។
យោងទៅតាមទ្រឹស្តីមួយបាននិយាយថា ការស្ងាប់ដែលឆ្លងគ្នាគឺជាប់ទាក់ទងនឹងសមត្ថភាពនៃការយកចិត្តគេដាក់ចិតខ្លួនឯង ហើយមនុស្សដែលមានលក្ខណៈបែបនេះខ្លាំងច្រើនតែស្ងាបញឹកញាប់នៅពេលម្នាក់ផ្សេងទៀតស្ងាប់មុន។ អ្នកស្រាវជ្រាវបានឃើញថា ការស្ងាប់ប្រហែលជាមិនឆ្លងទេចំពោះអ្នកដែលមានជំងឺ អូទីស ឬ Schizophrenia (មនុស្សឆ្គួត)។
សម្រាប់ក្មេងអាយុក្រោម ៤ឆ្នាំ និងមនុស្សចាស់វិញទំនងជាមិនសូវស្ងាបក្នុងការឆ្លើយតបនឹងការស្ងាបរបស់អ្នកដទៃទៀតឡើយ។ ការស្ងាប់ប្រហែលជាទម្រងនៃការទំនាក់ទំនងដោយមិនបាច់និយាយស្តី ប៉ុន្តែវាជារឿងពិសេសមួយសម្រាប់មនុស្សទៅវិញ៕