ការសិក្សាមួយចំនួនបានរកឃើញថា ភ្នាក់ងារបង្ករជំងឺមហារីកពីរប្រភេទអាចកើតឡើងនៅពេលអ្នកអាំងសាច់។ ភ្នាក់ងារទាំងពីរនោះគឺ polycyclic aromatic hydrocarbons (PAHs) និង heterocyclic amines (HCAs)។ PAHs បង្ករឡើងនៅក្នុងផ្សែង និងមាននៅផ្ទៃខាងក្រៅនៃសាច់ ដែលងាយស្រួលកោសចេញ។
HCAs បង្ករឡើងនៅខាងក្នុងនៃសាច់។ វាបង្ករឡើងដោយការដាក់សាច់ឱ្យត្រូវនឹងកម្តៅខ្លាំង ហើយវាអាចបង្ករឡើងនៅក្នុងខ្ទះឆាឬម៉ាស៊ីនចម្អិន ក៏ដូចជាពេលអាំងផងដែរ។
សូមកុំបារម្ភ អ្នកនៅតែអាចបន្តការអាំងសាច់បានដោយគ្រាន់តែគ្រប់គ្រងវិធីចម្អិនដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗពីវិធីអាំងសាច់៖
- ប្រឡាក់សាច់
- ចម្អិនជាមុនសិនមុននឹងដាក់អាំង (វាកាត់បន្ថយការប៉ះទៅនឹងកម្តៅខ្លាំង ហើយអ្នកអាចចម្រោះជាតិខ្លាញ់ដើម្បីឱ្យមានការស្រក់ខ្លាញ់និងផ្សែងតិច)។
- ឧស្សាហ៍ប្រែសាច់
- ចម្អិនក្នុងកម្តៅទាប
- មិនត្រូវចម្អិនផ្ទាល់លើធ្យូងនោះទេ
- កុំសូវប្រើគម្របដើម្បីកាត់បន្ថយការចម្អិនក្នុងផ្សែង
- កោសឬចៀរផ្នែកខ្មៅៗដែលមាននៅលើសាច់ចេញ។