ជំងឺរលាកក្រពះ គឺជាស្ថានភាពមួយ ដែលស្រទាប់ខាងក្នុងនៃក្រពះ ដែលត្រូវបានគេស្គាល់ថា ជាភ្នាសស្តើង នោះត្រូវបានរលាក។ ស្រទាប់ក្រពះខាងក្នុង មានផ្ទុកកោសិកាពិសេសម្យ៉ាង ដែលផលិតជាតិអាស៊ីត និង អង់ស៊ីម ដែលវាបានជួយដល់ការបំបែកអាហារ និង មានជាតិរំអិល ដែលអាចការពារ ដល់ស្រទាប់ខាងក្នុងនៃ ក្រពះ ពីជាតិអាស៊ីត។ នៅពេលដែល ភ្នាសស្តើងនៅក្នុងក្រពះនេះ បានរលាក នោះវានឹងធ្វើការផលិតជាតិអាស៊ីត, អង់ ស៊ីម និង ទឹករំអិលបាន តិចជាងមុន។

ការរលាកក្រពះនេះ អាចមានសភាពស្រួចស្រាវ ឬ រ៉ាំរ៉ៃ ។ ការរលាកស្រទាប់ខាងក្នុងនៃ ក្រពះក្នុងកម្រិតធ្ងន់ធ្ងរ ភា្លមៗ ត្រូវបានគេហៅថា ការលាកក្រពះក្នុងសភាពស្រួចស្រាវ។ ហើយការរលាកក្រពះ ដែលមានរយៈពេលយូរ ក្រជា នោះត្រូវបានគេហៅថា ការរលាកក្រពះដែលមានសភាពរ៉ាំរ៉ៃ ។ ប្រសិនបើការរលាកក្រពះ ក្នុងសភាពរុំារ៉ៃ នេះមិនត្រូវបានធ្វើការព្យាបាលទេ នោះវានឹងបន្តមានក្នុងរយៈពេលជាច្រើនឆ្នាំ និង ថែមទាំងអាចស្ថិតនៅជាមួយ អ្នកពេញមួយជីវិត ទៀតផង។
តើអ្វីខ្លះជារោគសញ្ញានៃ ជំងឺរលាកក្រពះ?
មានមនុស្សជាច្រើនដែលកើតជំងឺនេះ គឺមិនបានមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែមានមនុស្សខ្លះទៀត អាចនឹង ជួបនូវរោគសញ្ញា មួយចំនួនដូចជា៖
· មានភាពមិនផាសុក ឬ ឈឺចាប់នៅត្រង់ពោះផ្នែកខាងលើ។
· ចង្អោរ។
· ក្អួត។
រោគសញ្ញាទាំងនេះ ក៏ត្រូវបានគេហៅផងដែរថា ភាពពិបាកក្នុងការរំលាយអាហារ។
ការរលាកក្រពះ ដែលមានភាពកាត់ស៊ី នោះវានឹងបណ្តាលអោយក្រពះអ្នកមានដំបៅ ឬ មានការសឹករេចរិល នៅក្នុងស្រទាប់ខាងក្នុង នៃក្រពះនឹងធ្វើអោយមានឈាមហូរបាន។ សញ្ញា នៃការហូរឈាមនៅក្នុងក្រពះមាន៖
· មានឈាមនៅក្នុងកំអួត។
· មានលាមកពណ៌ខ្មៅ។
· មានឈាមក្រហមស្រស់ នៅក្នុងលាមក។
តើអ្នកត្រូវព្យាបាលជំងឺរលាកក្រពះ បានយ៉ាងដូចម្តេច?
ឱសថដែលអាចជួយកាត់បន្ថយ នូវបរិមាណនៃជាតិអាស៊ីត នៅក្នុងក្រពះ គឺអាចធ្វើអោយរោគសញ្ញា ដែលកើតមាន មកជាមួយនឹងជំងឺនៃការរលាកក្រពះនេះ មានភាពធូរស្រាល និង ជម្រុញដល់ការជាសះស្បើយ នៃស្រទាប់ភ្នាសខាងក្នុងនៃក្រពះ។
ឱសថទាំងនោះរួមមានដូចជា៖
· ថ្នាំប្រឆាំងនឹងជាតិអាស៊ីត ( antacids) មានដូចជា៖ អាស្ពីរីន( aspirin), សូដ្យូមប៊ីកាបូណាត( sodium bicarbonate) និង ស៊ីទ្រិចអាស៊ីត (Alka-Seltzer) , អាលុយមីណា ( Alumina) និង ម៉ាឡុក(Maalox), កាល់ស្យូមកាបូណាត (Calcium carbonate)និង ម៉ាញ៉េសៀ (magnesia) និង (Rolaids) ។ ថ្នាំប្រឆាំងនឹង ជាតិអាស៊ីត គឺជួយធ្វើអោយការក្រហាយដើមទ្រូងក្នុងកម្រិតស្រាល និង ការរំលាយអាហារមិនបាន ល្អ មានសភាពធូរស្រាលមកវិញ ដោយការបន្សាបនូវជាតិអាស៊ីតនៅក្នុងក្រពះ។ ថ្នាំទាំងអស់នេះ អាចនឹងផ្តល់ នូវផលរំខានមួយចំនួនដូចជា រាគ ឬ ទល់លាមក។
· អ៊ីស្តាមីន២ ប្លុកឃ័រ (histamine 2 (H2) blockersមានដូចជា famotidine ( Pepcid AC) ranitidineនិង ( Zantac 75)។ H2 blockers គឺបានជួយកាត់បន្ថយនូវការ ផលិតរបស់ជាតិអាស៊ីត។ ពួកវាមានដាក់លក់ ទាំងក្នុងទម្រង់ជាឱសថដែលមិនចាំបាច់មានវេជ្ជបញ្ជា និង ឱសថដែលត្រូវចេញវេជ្ជបញ្ជា។
· Proton pump inhibitors ( PPIs) មានដូចជា omeprazole ( Prilosec, zegerid), lansoprazole ( Prevacid), pantoprazole( protonix), rabeprazole ( Aciphex), esomeprazole( Nexium)និង dexlansoprazole ( Kapidex) ។ ថ្នាំទាំងនេះ គឺអាចប្រើប្រាស់បាន តាមដោយការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ ហើយនិង មួយចំនួនទៀត គឺមានដាក់លក់ដោយមិនចាំបាច់ត្រូវការវេជ្ជបញ្ជា។ PPIsបានជួយកាត់បន្ថយដល់ការ ផលិតរបស់ជាតិអាស៊ីត បានយ៉ាងមានប្រសិទ្ធភាពជាង ពពួកថ្នាំ H2 blockers ។
ការព្យាបាលបន្ថែម អាចនឹងត្រូវការ គឺអាស្រ័យទៅលើ មូលហេតុដែលនាំអោយមានជំងឺរលាកក្រពះនេះ ។ ឩទាហរណ៍ ប្រសិនបើជំងឺរលាកក្រពះ ត្រូវបានកើតឡើងដោយសារតែ ការប្រើ NSAIDs ក្នុងរយៈពេលយូរនោះ វេជ្ជបណ្ឌិត អាចនឹងណែនាំអ្នក អោយឈប់ប្រើឱសថប្រភេទនេះ ឬ កាត់បន្ថយនូវកម្រិតប្រើប្រាស់របស់វា ឬ ក៏អ្នកត្រូវប្តូរទៅប្រើ ឱសថសម្រាប់ការឈឺចាប់ថ្នាក់ផ្សេងទៀត។ PPIsអាចនឹងត្រូវបានគេប្រើ ដើម្បីការពារ ស្ត្រេស ដែលមានចំពោះជំងឺរលាកក្រពះ សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ។
ការព្យាបាលនូវការចំលងរោគរបស់ មេរោគ H.pyloriគឺពិតជាមានសារសំខាន់ណាស់ បើទោះបីជា អ្នកជំងឺ មិនមានរោគសញ្ញាដែលទាក់ទងនឹង ការចំលងរោគនេះក៏ដោយ។ ការមិនព្យាបាលជំងឺរលាកក្រពះដែលបង្ក ដោយមេរោគនេះ គឺអាចនឹងបណ្តាលអោយមានជំងឺមហារីក ឬ ការវិវត្តន៍ទៅរកជំងឺដំបៅក្រពះ ឬ ដំបៅនៅក្នុង ពោះវៀន។ ការព្យាបាលជាទូទៅដែលគេតែងអនុវត្តនោះគឺ ត្រូវធ្វើការព្យាបាលបីដង ដោយមានការរួមផ្សំរវាង PPI និង ឱសថអង់ទីប៊ីយូទិកពីរមុខទៀត ជាធម្មតាមានដូចជាamoxicillin និង clarithromycin ដើម្បីធ្វើការសំលាប់ មេរោគ។ ការព្យាបាលក៏មានបញ្ចូលផងដែរនូវ bismuth subsalicylate ( Pepto- Bismol) ដើម្បីសំលាប់ពពួកបាក់ តេរី។
បន្ទាប់ពីការព្យាបាល នោះវេជ្ជបណ្ឌិតអាចនឹងធ្វើតេស្តខ្យល់ដកដង្ហើម ឬ លាមកអ្នក ដើម្បីអោយមានភាព ប្រាកដថាតើការចំលងរោគ របស់មេរោគ H.pylori បានជាបាត់ហើយឬនៅ ?ការព្យាបាលនូវការចំលងរោគនេះ គឺអាចនឹង ព្យាបាលបានដល់ជំងឺរលាកក្រពះ និង កាត់បន្ថយនូវគ្រោះថ្នាក់ប្រឈមនឹង ជំងឺក្រពះពោះវៀនផ្សេងៗ ទៀត ដែលមានទំនាក់ទំនងទៅនឹង ជំងឺរលាកក្រពះ មានដូចជា ជំងឺដំបៅនៃប្រព័ន្ធរំលាយអាហារ, មហារីកក្រពះ និង ជំងឺដុំសាច់ដុះចេញពីក្រពេញទឹករងៃ ( MALT lymphoma) ។