សារធាតុ Beta-carotene ក្នុងមើមការ៉ុតបំពេញតួនាទីរបស់ខ្លួនរហូតដល់ទ្វេដងក្នុងការបំលែងខ្លួនទៅជាវីតាមីន A និងជួយពង្រឹងដល់សុខភាពភ្នែក។ អត្ថប្រយោជន៍មួយនេះត្រូវបានអ្នកស្រាវជ្រាវដឹងយ៉ាងច្បាស់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមកម្ល៉េះ ព្រោះកាលណាចំនួនរបស់ Beta-caroteneមានកាន់តែច្រើន វានឹងជួយអោយអ្នកបើកយន្តហោះមើលឃើញពេលយប់កាន់តែច្បាស់។
វីតាមីន A ជួយដល់សុខភាពភ្នែកបានតាមរយៈការបង្កើតពណ៌លើកូនក្រមុំក្នុងភ្នែកដើម្បីអាចមើលឃើញអ្វីៗនៅពេលយប់បាន។ ការបង្កើតពណ៌នេះឈ្មោះថា Rhodopsin ដែលមានទីតាំងនៅក្នុងតំបន់ដែលមានរំញោចនឹងពន្លឺរបស់រេទីន។ កាលណាអ្នកទទួលបានវីតាមីន Aកាន់តែច្រើន សារធាតុ Rhodopsin ក្នុងខ្លួនក៏ផលិតកាន់តែច្រើនដែរ។ ផ្ទុយទៅវិញ ចំពោះអ្នកដែលមានវីតាមីន A ទាប ពួកគេប្រហែលជាទទួលរងនូវការងងឹតភ្នែកនៅពេលយប់ ដែលវាមានភាពពិបាកនៅពេលបើកបរនៅពេលងងឹត។
លើសពីនេះទៅទៀតដើម្បីអោយភ្នែកមានសុខភាពល្អ មើមការ៉ុតក៏អាចជួយអ្នកបានដែរ ព្រោះការសិក្សានៅឯមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុងទីក្រុង Boston បានរកឃើញថា ការញ៉ាំអាហារសម្បូរសារធាតុ Carotenoidអាចបន្ថយការប្រឈមនឹងការពិការភ្នែកលើមនុស្ចាស់ធ្ងន់ធ្ងររហូតដល់ ៣៦ភាគរយ ៕