អ្នកអាចព្យាបាលជំងឺរាគស្រួចស្រាវនៅតាមផ្ទះបាន ។ តាមការពិតជំងឺរាគជាធម្មតាវានឹងជាវិញដោយខ្លួនឯងក្នុងរយៈពេល ២ទៅ៣ថ្ងៃដោយមិនបាច់ប្រើថ្នាំអ្វីពិសេសនោះទេ ។
ការព្យាបាលជំងឺរាគនៅតាមផ្ទះ
មនុស្សពេញវ័យ៖ ចូរប្រាកដថាអ្នកមិនមានបញ្ហាខ្សោះជាតិទឹកទេប្រសិនបើអ្នករាគ ។ ចូរទទួលទានទឹកអោយបានច្រើន ។
•ទឹកសំរាប់ទទួលទានមិនគិតថាវាគឺជាទឹកប្រភេទណានោះទេសំខាន់គឺអាចបង្គ្រប់ជាតិទឹកមកវិញបាន ។ ប៉ុន្តែចូរចៀសវាងការទទួលទានទឹកដោះគោ ព្រោះវានឹងធ្វើអោយអ្នករាគកាន់តែខ្លាំង ។ ចំពោះទឹកភេសជ្ជៈមិនអាចផ្តល់កាឡូរីដែលមនុស្សខ្សោះជាតិទឹកត្រូវការបាននោះទេ ដូច្នេះការទទួលទានទឹកសូដា ឬភេសជ្ជៈផ្សេងៗប្រហែលជាត្រូវជ្រើសរើសដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់ ។
•ចូរព្យាយាមទទួលទានអាហារ ។ ចំពោះអាហារមិនចាំបាច់អ្វីដែលវិសេសវិសាលនោះទេ ប៉ុន្តែចូរព្យាយាមចៀសវាងអាហារណាដែលមិនជាតិខ្លាញ់ច្រើន ។ ចំពោះទារក និកុមារគួរតែលើកទឹកចិត្តពួកគេអោយទទួលទានចេក បាយ និងនំបុ័ង ដែលអាហារទាំងនេះត្រូវបានគេអោយឈ្មោះថាអាហារសំរាប់ក្មេង ដើម្បីព្យាបាលជំងឺរាគ ។ ប្រសិនបើជំងឺរាគកើតជាមួយនឹងការក្អួត ចូរអោយគេជញ្ជក់ Ice Chips រហូតដល់គេបាត់ក្អួត ។ បន្ទាប់ពីជំងឺរាគត្រូវបានបញ្ឈប់ ចូរចៀសវាងការទទួលទានជាតិស្រា និងអាហារហិររយៈពេល ២ថ្ងៃទៀត ។
•បន្តធ្វើការងារធម្មតារបស់អ្នកទៀតប្រសិនបើអ្នកមានជំងឺរាគស្រាល ប៉ុន្តែចូរចៀសវាងការខំហាត់ប្រាណពេករហូតដល់អ្នកមានអារម្មណ៍ស្រួលបួលឡើងវិញ ព្រោះវានឹងធ្វើអោយប្រឈមកាន់តែខ្លាំងនឹងការខ្សោះជាតិទឹក ។
កូនក្មេង៖ ការខ្សោះជាតិទឹកក៏នៅតែមានការព្រួយបារម្ភដែរ ។
•ចំពោះទារកដែលទើបនឹងកើតអាចនឹងមានបញ្ហាខ្លាំងព្រោះការប្រឈមមុខរបស់ពួកគេមានចំនួនកាន់តែច្រើនទៅនឹងការខ្សោះជាតិទឹក ។ ពួកគេគួរតែបៅអោយបានច្រើនដង ។ សូលុយស្យុងដូចជា Pedialyte ប្រហែលជាមានច្រើនជាងទឹក ។ សារធាតុទាំងនេះក៏មានផ្ទុកទៅដោយជាតិអំបិលសំខាន់ៗដែលបានបាត់បង់ទៅតាមលាមកដែលរាគ ។ ប៉ុន្តែចូរចៀសវាងការទទួលទានអំបិលផ្ទាល់ ព្រោះវាអាចធ្វើអោយរាគកាន់តែខ្លាំង និងមិនគួរប្រើវាទេ ។
•ក្មេងដែលជុះច្រើនដង ក្តៅខ្លួន រក្អួតគួរតែសំរាក់នៅផ្ទះ និងថែទាំពួកគេរហូតដល់រោគសញ្ញាបាត់ទៅវិញ ។ បន្ថែមពីនេះទៅទៀត ការដែលអោយពួកគេសម្រាក និងជាឡើងវិញ ក៏អាចជួយការពារក្មេងដទៃទៀតកុំអោយកើតជំងឺផងដែរ ។
ការព្យាបាលជំងឺរាគដោយប្រើថ្នាំ
ដើម្បីបង្គ្រប់ជាតិទឹក អ្នកថែទាំវេជ្ជសាស្ត្រច្រើនតែចាក់សេរ៉ូបតាមសរសៃឈាមវ៉ែនប្រសិនបើអ្នកកើតបញ្ហាខ្សោះជាតិទឹកបន្ទាប់ពីមានជំងឺរាគ និងមិនអាចបរិភោគអាហារ ឬទទួលទានទឹកបាន ។ សូលុយស្យុងដែលមានជាតិអំបិលត្រូវបានបង្ហូរចូលទៅក្នុងសរសៃឈាមវ៉ែនតាមរយៈសេរ៉ូម ដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់ និងអោយអ្នកជំងឺមានការធូស្បើយលឿន ។
ដោយសារតែជំងឺរាគភាគច្រើនបង្កឡើងដោយវីរ៉ុស ដូច្នេះការប្រើថ្នាំអង់ទីបីយូទិចមិនមានប្រសិទ្ធភាពទេ ។ ទោះបីជាករណីរាគធ្ងន់ធ្ងរដែលបង្កឡើងដោយបាក់តេរី វានឹងជាវិញដោយខ្លួនឯងក្នុងរយៈពេល ពីរបីថ្ងៃដោយមិនបាច់ព្យាបាលដោយថ្នាំអង់ទីបីយូទិចទេ ។ តាមការពិត ថ្នាំអង់ទីបីយូទិចគឺប្រើសំរាប់ព្យាបាលជំងឺរាគណាដែលបង្កដោយបាក់តេរីខ្លាំងៗជាពិសេសពពួកបាក់តេរី E. Coli (ដែលច្រើនតែជាភ្នាក់បង្កអោយពុលអាហារ) ។
•ថ្នាំអង់ទីបីយូទិចប្រហែលជាមានប្រយោជន៍សំរាប់មនុស្សពេញវ័យហើយមានជំងឺរាគ ។ បើសិនជាជ្រើសរើសដោយប្រុងប្រយ័ត្ន ថ្នាំអង់ទីបីយូទិចប្រហែលជាអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងរយៈពេលនៃការចេញរោគសញ្ញា ។ ប្រសិនបើថ្មីៗនេះអ្នកបានធ្វើដំណើរទៅជនបទ ឬទៅតំបន់ណាដែលមានការរាតត្បាតនៃជំងឺរាគ គ្រូពេទ្យប្រហែលជាត្រូវចេញថ្នាំអោយប្រើប្រាស់សំរាប់ព្យាបាលជំងឺរាគក្នុងពេលធ្វើដំណើរ ឬថ្នាំទំលាក់សត្វល្អិតក្នុងពោះវៀន ។
•គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំរាគដែលពុំបាច់មានវេជ្ជបញ្ជាដូចជា Loperamide (Imodium) និង Bismuth Subsalicylate (Pepto-Bismol) ព្រោះវាប្រហែលជាជួយមនុស្សមួយចំនួនដែលមានបញ្ហារាគរុសបាន ប៉ុន្តែគួរតែចៀសវាងថ្នាំផ្សេងៗទៀត ។ ថ្នាំរាគជាធម្មតាមិនគឺមិនតម្រូវអោយប្រើលើទារកទើបនឹងកើត និងកូនក្មេងនោះទេ ។
•ប្រសិនបើអ្នកមានជំងឺរាគធ្ងន់ធ្ងរ ជាពិសេសប្រសិនបើអ្នកមានការខ្សោះជាតិទឹក អ្នកប្រហែលជាត្រូវសម្រាកក្នុងមន្ទីរពេទ្យដើម្បីដាក់សេរ៉ូម និងតាមដានជំងឺ ៕