ជម្ងឺគ្រុនចាញ់គឺជាជម្ងឺម្យ៉ាងដែលមានបញ្ហាជាការញាក់ និងក្តៅខ្លួនម្តងហើយម្តងទៀត ហើយបង្កឡើងដោយប៉ារ៉ាសិតមួយប្រភេទដែលចម្លងតាមរយៈសត្វមូស ។ ជម្ងឹគ្រុនចាញ់បានសម្លាប់មនុស្សប្រហែលជា ១លាននាក់ហើយក្នុងមួយឆ្នាំៗទូទាំងពីភពលោក ។
ខណៈពេលដែលជម្ងឺនេះមិនសូវកើតមានក្នុងអាកាសធាតុត្រជាក់បង្គួរ តែវានៅតែកើតមានច្រើនក្នុងប្រទេសតំបន់ត្រូពិចដដែល ។ មន្ត្រីរាជការសុខភាពពិភពលោកកំពុងតែព្យាយាមកាត់បន្ថយអត្រានៃអ្នកកើតជម្ងឹគ្រុនចាញ់តាមរយៈការដេកក្នុងមុង ដើម្បីជួយការពារពីមូសខាំ ។ វ៉ាក់ស៊ាំងសម្រាប់បង្ការជម្ងឺគ្រុនចាញ់ក្នុងពេលថ្មីៗនេះកំពុងស្ថិតក្នុងការផលិតនៅឡើយ ។
ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅកន្លែងណាដែលសម្បូរជម្ងឺគ្រុនចាញ់ ចូរប្រើថ្នាំបង្ការទុកជាមុនសិន កំពុងធ្វើដំណើរ និងក្រោយពេលធ្វើដំណើរ ។ ប៉ារ៉ាសិតបង្កជម្ងឺគ្រុនចាញ់ជាច្រើនក្នុងពេលបច្ចុប្បន្ននេះភាគច្រើនការស៊ាំទៅនឹងថ្នាំសម្រាប់ព្យាបាលជំងឺនេះ ។
រោគសញ្ញា
ជម្ងឺគ្រុនចាញ់ជាទូទៅ យើងអាចសំគាល់បានតាមរយៈការលាប់ជម្ងឺឡើងវិញជាមួយរោគសញ្ញាដូចជា៖
· ការញាក់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ
· ក្តៅខ្លួនខ្លាំង
· បែកញើសពេញខ្លួនព្រមទាំងត្រជាក់
សញ្ញាផ្សេងៗទៀតប្រហែលជាមានដូចជា៖
· ឈឺក្បាល
· ក្អួត
· ចង្អោ
· រាគ
រោគសញ្ញាជម្ងឺគ្រុនចាញ់ជាធម្មតាផ្តើមកើតមានក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយមូសមានមេរោគគ្រុនចាញ់ខាំ ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ារ៉ាសិតជម្ងឹគ្រុនចាញ់មួយចំនួនអាចសម្ងំនៅក្នុងខ្លួនរបស់អ្នកច្រើនខែ និងរហូតដល់ច្រើនឆ្នាំ។
ពេលដែលត្រូវជួបគ្រូពេទ្យ
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកធ្លាប់មានបញ្ហាក្តៅខ្លួនខ្លាំងនៅពេលរស់នៅ ឬក្រោយពេលធ្វើដំណើរទៅកាន់តំបន់ដែលមានការប្រឈមខ្លាំងនឹងជម្ងឺគ្រុនចាញ់។ ប៉ារ៉ាសិតដែលធ្វើអោយមានជម្ងឺគ្រុនចាញ់អាចសម្ងំនៅក្នុងខ្លួនរបស់អ្នកច្រើនខែ ។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ ចូរស្វែងរកសេវាសង្គ្រោះបន្ទាប់អោយបានលឿន ៕