មានមូលហេតុជាច្រើន ដែលធ្វើអោយសក់អ្នកជ្រុះ។ ជាមួយនឹងមូលហេតុផ្សេងៗគ្នា វាតែងតែមាន នូវវិធីខុសៗគ្នាផងដែរ ក្នុងការដោះស្រាយជាមួយនឹងបញ្ហាទាំងនេះ ។ កត្តាមួយចំនួន ដែលរួមចំណែក ធ្វើអោយ សក់របស់អ្នកជ្រុះមានដូចជា៖ កត្តាតំនពូជ, ការបរិភោគសារជាតិបំប៉ន មិនបានគ្រប់គ្រាន់, ជំងឺនៃគ្រាប់ ឈាម, ជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និង បញ្ហារបស់អរម៉ូន ។
ការជ្រុះសក់គឺជាបញ្ហាដ៏ចំបងមួយ សម្រាប់ស្ត្រី និង បុរសជាច្រើននាក់។ ការជ្រុះបាត់បង់ ឬ សក់របស់អ្នកក្លាយជាស្តើង ក៏អាចនឹងបណ្តាលមកពី ការបង្ករោគ ឬ ការរលាក ដែលអាចកើតរួមមានផងដែរ ជាមួយ នឹងមូលហេតុ ដូចដែលបានរៀបរាប់មកពីខាងលើនេះ ។ វាក៏អាចកើតមាននៅពេល ដែលស្ត្រីកំពុងស្ថិត ក្នុងដំណាក់កាលនៃ វ័យអស់រដូវ និង ការមានផ្ទៃពោះ ដោយសារតែមានបំរែបំរួលចំពោះអរម៉ូន កើតមាន ឡើង។ សម្រាប់បុរស គឺពួកគេ អាចនឹងជ្រុះសក់បាន នៅពេលដែលពួកគេកាន់តែមានវ័យ ចំណាស់។
នៅពេលដែលអ្នកចាប់ផ្តើម សម្គាល់នូវការជ្រុះសក់ ឬ ការឡើងស្តើងរបស់សក់អ្នក ជាលើកដំបូងនោះ ចូរស្វែងរកពីកត្តាធម្មជាតិនៃបញ្ហាទាំងនោះ និង ធ្វើការពិភាក្សាវាជាមួយនឹងគ្រូពេទ្យជំនាញ សម្រាប់ ទទួលបាននូវជំនួយ និង ជម្រើសផ្សេងៗនៃការព្យាបាលនេះ ។ វាក៏មានផងដែរនូវ ក្រែមសម្រាប់ លាប នៅលើតំបន់ដែលរងផលប៉ះពាល់នេះ មានដូចជា ៖ Monioxidill ដែលវាជួយ អោយសក់ ឆាប់ដុះឡើងវិញ ។ វាមិនបានជួយបំពេញនូវសក់ទាំងអស់ ដែលបាត់បង់នោះទេ ប៉ុន្តែវាអាចជួយបង្កើន នូវភាពក្រាស់ របស់សក់ឡើងវិញបាន។ Propecia គឺជាប្រភេទឱសថ សម្រាប់ព្យាបាលបញ្ហាជ្រុះសក់ ដែលវាអាចមាន ប្រសិទ្ធភាព ខ្លាំងជាង Monioxidill ។
សារជាតិប្រូតេអ៊ីន ក៏មានសារៈប្រយោជន៍ ចំពោះការរីកលូតលាស់ដ៏ល្អរបស់សក់ អ្នកបានផងដែរ។ ឬសសក់ ត្រូវការសារជាតិប្រូតេអ៊ីន ក្នុងការជួយបង្កើតសក់ និង ធ្វើអោយពួកវាដុះបានឡើងវិញ។ កង្វះសារជាតិប្រូតេអ៊ីន ក៏អាចជាមូលហេតុមួយ ដែលឈានអោយអ្នក មានការជ្រុះសក់ និង មានសក់ ស្តើងបានផងដែរ។ ការបន្ថែមនូវ សារជាតិប្រូតេអ៊ីន, វីតាមីន និង សារជាតិរ៉ែ ទៅក្នុងរបបអាហាររបស់ អ្នក គឺអាចជួយបង្កើននូវលទ្ធភាព នៃការរីកលូតលាស់របស់សសៃសក់អ្នកបាន។
នៅពេលដែលអ្នក ទទួលទានអាហារមិនបានគ្រប់គ្រាន់ នោះសក់អ្នក នឹងអាចទទួលនូវ ការរង គ្រោះ ។ ដើម្បីជម្រុញអោយសក់របស់អ្នក មានសុខភាពល្អ នោះអ្នកត្រូវបរិភោគអាហារ ដែលមានតុល្យ ភាពល្អ ក៏រួមផងដែរ នូវការប្រើប្រេងម៉ាស្សា ទៅលើស្បែកក្បាល ដើម្បីជួយបំពេញនូវ អត្ថប្រយោជន៍ បន្ថែមទៅលើពួកវា។ ប្រេងសម្រាប់ម៉ាស្សាស្បែកក្បាល អាចផ្តល់អោយអ្នកនូវ សារជាតិបំប៉នបន្ថែម ទៅកាន់ឬសសក់ និង ស្បែកក្បាលរបស់អ្នក។ ប្រេងដែលអាចនឹងផ្តល់គុណសម្បត្តិដល់អ្នកបាន រួមមានដូចជា៖ ប្រេង អាល់មុន និង ប្រេងដូង។ ពួកវានឹង ជួយបង្កើននូវ សារជាតិបំប៉នដែលខ្វះខាត ទៅលើសសៃសក់របស់អ្នក ។
ជំងឺមួយចំនួនមានដូចជា ជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម និង ជំងឺបេះដូង គឺអាចផ្តល់ផល ប៉ះពាល់ដល់ ការរីកលូតលាស់របស់សក់បានផងដែរ។ ការធ្វើអោយស្ថានភាពសុខភាពរបស់អ្នក មានភាពប្រសើរជាងមុន គឺនឹងអាចជួយអោយសុខភាពសក់របស់អ្នក បានរីកចំរើនជាងមុនដែរ ។ ប្រសិនបើ អ្នកបានរងគ្រោះពីជំងឺណាមួយ ដូចដែលបានរៀបរាប់មកពីខាងលើនេះ ហើយអ្នក កំពុងទទួល យក ការព្យាបាល នោះអ្នកនឹងទទួលបាននូវសុខភាពសក់ល្អប្រសើរជាងនេះ ជាមួយនឹងការ ព្យាបាលនូវជំងឺ ទាំងនេះរបស់អ្នក ។
ការបន្ថែមនូវរបបអាហារ ដែលមាននូវសារជាតិបំប៉នសមស្រប គឺនឹងអាចជួយធ្វើអោយសុខភាព របស់សក់អ្នក មានភាពល្អប្រសើរជាងមុន ។ ជៀសវាងនូវអាហារ ដែលមានជាតិស្ករ និង ខា្លញ់ ។ ធ្វើការ កំណត់នូវ បរិមាណដ៏ខ្ពស់នៃសារជាតិខ្លាញ់ និង កូឡេស្តេរ៉ូល ដែលវានឹងមិនត្រឹមតែផ្តល់ផលប៉ះពាល់ ដល់សុខភាពសក់របស់អ្នកនោះទេ វាថែមទាំងអាចផ្តល់ផលអាក្រក់ដល់ សុខភាពទាំងមូលរបស់អ្នក បានផងដែរ។ ការផ្លាស់ប្តូរនូវរបបអាហារ ជាប្រចាំថ្ងៃរបស់អ្នក អោយជាប្រភេទអាហារដែលផ្តល់ ផលល្អ ចំពោះសុខភាព គឺវានឹងបង្កើនអោយអ្នក នូវឱកាសនៃការមានសក់ដែលមានសុខភាពល្អ។ អាហារដែល ផ្តល់អោយអ្នកនូវសុខភាពល្អ គឺនឹងជួយបង្កើនអោយអ្នក មាននូវដំណើរឈាមរត់ល្អ ចំពោះសុខភាព ស្បែកក្បាល និង សសៃសក់ ៕