រសជាតិដ៏ឆ្ងាញ់របស់ផ្លែខ្នុរ គឺវាធ្វើអោយមនុស្សយើងមានកម្លាំង, ផ្ទុកជាតិសរសៃ, ជាតិរ៉ែ និងវីតាមីនជាច្រើនប្រភេទ។ វាមិនខុសគ្នាពី ផ្លែចេក និងធូរេឡើងគឺធ្វើអោយមនុស្សឆាប់មានកម្លាំង។ ទោះបីជា យ៉ាងណាក៏ដោយ មានមានជាតិខ្លាញ់ Saturated Fats ឬកូឡេស្តេរ៉ុលឡើយ ដូច្នេះវាពិតជាជួយអោយមនុស្សមានសុខភាពល្អ។ ដើមខ្នុរអាចដុះក្នុងកម្ពស់រហូតដល់ ៣០ម៉ែត្រ ដែលខ្ពស់ជាតិ ដើមស្វាយ ទៅទៀត។
ពេលដល់រដូវខ្នុរហើយ ក្នុងដើមខ្នុរមួយដើមៗអាចមានផ្លែរហូតដល់ ២៥០ផ្លែឯណោះ។ ចំពោះទម្ងន់របស់វាក្នុងមួយផ្លែអាចពី ៣ ទៅ ៣០គីឡូក្រាម ព្រមទាំងមានរាងមូលទ្រវែង បណ្តោយ ពី១០ ទៅ៦០ សង់ទីម៉ែត្រ និងទទឹង ២៥សង់ទីម៉ែត្រ។ ចំពោះគ្រាប់របស់វាអាចមានប្រវែងពី ២ ទៅ៤សង់ទីម៉ែត្រ និងមានកម្រាស់ ពី ១ ទៅ៣សង់ទីម៉ែត្រ ពណ៌ស។
អត្ថប្រយោជន៍ចំពោះសុខភាព
· ផ្លែខ្នុរទន់ ងាយក្នុងការរំលាយ។
· សម្បូរជាតិសរសៃ សម្រាប់ងាយក្នុងការបន្ទន់លាមក។ ជាតិសរសៃទាំងនោះជួយការពារភ្នាស់ខាងក្រៅក្នុងរបស់ពោះវៀនធំតាមរយៈការកាត់បន្ថយការប៉ះទង្គិច ព្រមទាំងកុំអោយជាប់នឹងសារធាតុបង្ក ជំងឺ មហារីក ក្នុងពោះវៀនធំផងដែរ។
· ផ្លែខ្នុរស្រស់ៗមានវីតាមីន A មួយចំនួនតូច និងសារធាតុបំពាក់ពណ៌ Flavonoid ដូចជា Beta-carotene, Xanthin, Lutein និង Beta-cryproxanthin។ សារធាតុទាំងនេះមានតួនាទី យ៉ាងសំខាន់ជាអង់ទីអុកស៊ីដង់ និងជំនួយដល់សុខភាពភ្នែក។ វីតាមីន A ក៏ត្រូវការប្រើដើម្បីថែរក្សាភ្នាសខាងក្នុង និងស្បែកផងដែរ។ ការទទួលទានផ្លែឈើដែលមានវីតាមីន A ពីធម្មជាតិ និង Carotenes ច្រើន អាចជួយការពារខ្លួនពីជំងឺមហារីកមាត់ និងសួតបាន។
· ផ្លែខ្នុរក៏ជាប្រភពដ៏ល្អនៃអង់ទីអុកស៊ីដង់វីតាមីន C ដែរ រហូតដល់ ១៣,៧មីលីក្រាម ឬស្មើនឹង ២៣ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ ការញ៉ាំអាហារសម្បូរវីតាមីន C ជួយអោយរាងកាយ សាំនឹង ភ្នាក់ងារបង្ករោគ និងរ៉ាឌីកាល់សេរី។
· វាគឺជាផ្លែឈើដ៏កម្រមួយដែលសម្បូរវីតាមីន B កំផ្លេចដូចជា វីតាមីន B6 (Pyridoxine), niacin, riboflavin និង Folic Acid។
· ផ្លែស្រស់ៗគឺជាប្រភពដ៏ល្អមួយនៃប៉ូតាស្យូម, ម៉ាញ៉េស្យូម, ម៉ងហ្គាណែស, និងដែក។ ប៉ូតាស្យូមគឺជាធាតុផ្សំដ៏សំខាន់របស់កោសិកា និងទឹកសិរីរៈសម្រាប់ជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម៕