ការដែលធ្វើជាម្តាយថ្មីថ្មោងអាចមានសម្ពាធច្រើនណាស់លើខ្លួន និងបង្កើតបានជាតម្រូវការពេលវេលាផ្ទាល់ខ្លួនច្រើនរាប់មិនអស់ទេ។ បើសិនជាមិនមានការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិគ្រប់គ្រាន់ទេ វាអាចងាយនឹងធ្វើឲ្យមានជំងឺបាក់ទឹកចិត្ត និងថប់អារម្មណ៍បាន។ ខាងក្រោមនេះគឺជាអ្វីដែលស្រ្តីជាម្តាយថ្មីថ្មោងគួរតែព្យាយាមធ្វើ៖
- ចូរបង្កើតទំនាក់ទំនងជាមួយស្រ្តីជាម្តាយផ្សេងៗទៀតក្នុងសហគមន៍អ្នកឬអ៊ីនធើណេត។ វាមានប្រយោជន៍ណាស់ក្នុងការចែករំលែកដំបូន្មានជាមួយអ្នកដែលធ្លាប់ឆ្លងកាត់រឿងដែលដូចៗគ្នា
- ចូរបង្កើតពេលវេលាសម្រាប់ខ្លួនឯង
- ចូរបង្កើតគោលដៅឲ្យពិតប្រាកដ និងមានប្រយោជន៍។ ចូរមិនបាច់លាងចានឡើយបើសិនជាអ្នកត្រូវការគេងមួយត្របក់ឲ្យឆ្ងាញ់
- ចូរសុំឲ្យគ្រួសារ និងមិត្តភក្តិអ្នកជួយ
- ចូរសម្រាកនៅពេលកូនអ្នកគេងលក់ហើយ។ អ្នកត្រូវតែគេងឲ្យបានច្រើនបំផុតដូចកូនគេងដែរ
- មិនត្រូវចំណាយពេលវេលាទាំងអស់របស់អ្នកផ្តល់ឲ្យកូនឡើយ៕