សំណើច គឺជាថ្នាំបន្សាបនូវស្ថានភាពស្ត្រេស ,ការឈឺចាប់ និង ជម្លោះបានយ៉ាងមានប្រសិទ្ធភាព។ គ្មានអ្វីដែលអាចធ្វើអោយស្ថានភាព ផ្លូចិត្ត និង ផ្លូវកាយអាចត្រលប់មក រកតុល្យភាពរបស់វាវិញបាន យ៉ាងលឿន និង ជឿជាក់បានដូចជា សំណើចដ៏ល្អមួយនោះទេ ។ភាពរីករាយ គឺបានសម្រាលដល់ បន្ទុក ការងារ, ជម្រុញនូវសេចក្តីសង្ឈឹម,ផ្សាភ្ជាប់ខ្លួនអ្នកជាមួយនឹង មនុស្សជុំវិញខ្លួន និង រក្សាអោយអារម្មណ៍ អ្នកស្រស់ស្រាយ, យកចិត្តទុកដាក់បានយ៉ាងល្អទៅនឹងអ្វីមួយ និង មានភាពស្វាហាប់។
ជាមួយនឹងអនុភាពដ៏អស្ចារ្យ ក្នុងការព្យាបាល និង បង្កើតថាមពលឡើងវិញ សម្ថត្តភាពនៃការ សើច បានយ៉ាងងាយស្រួល និង ជាញឹកញយ គឺជាប្រភពដ៏អស្ចារ្យ ក្នុងការជំនះបាននូវរាល់ឧបសគ្គ, ធ្វើអោយ ទំនាក់ទំនងអ្នក មានភាពប្រសើរឡើង និង ជួយទ្រទ្រង់នូវស្ថានភាពសុខភាពផ្លូវកាយ និង ផ្លូវចិត្តបាន។
សំណើចគឺផ្តល់ផលល្អចំពោះសុខភាព
• សំណើច គឺជួយធ្វើអោយរាងកាយទាំងមូល ធ្វើការសម្រាកបាន។ ស្នាមញញឹម ឬ ការសើចដ៍ល្អ ដែលកើតចេញពីក្នុងអារម្មណ៍ពិតៗ គឺបានជួយសម្រាលដល់ សម្ពាធផ្នែករាងកាយ និង ស្រេ្តសបាន ដោយវាបានធ្វើអោយសាច់ដុំរបស់អ្នក សម្រាកបានដល់រយៈពេល ៤៥នាទី ។
• សំណើច ជួយធ្វើអោយប្រព័ន្ធភាពសុំាល្អប្រសើរបានជាងមុន។ សំណើច កាត់បន្ថយនូវ អរម៉ូន ស្ត្រេស និង បង្កើននូវកោសិកាភាពសុំា និង អង្គបដិបក្ខប្រឆាំងនឹងការបង្ករោគ ហេតុដូចនេះ ហើយវាអាច ធ្វើអោយអ្នកធន់នឹងជំងឺបាន ។
• សំណើច ជាគន្លឹះក្នុងការបញ្ចេញនូវអរម៉ូន អង់ដូហ្វីន ដែលវាជាសារជាតិគីមីធម្មជាតិមួយ ដែលធ្វើ អោយអ្នកមានអារម្មណ៍ល្អបាន។ អរម៉ូនអង់ដូហ្វីន គឺអាចធ្វើអោយ សុខុមាលភាពទាំង ស្រុងរបស់អ្នក មានភាពល្អប្រសើរ និង អាចបន្ថយនូវការឈឺចាប់ បានជាបណ្តោះអាសន្នផងដែរ ។
• សំណើចជួយការពារដល់ សុខភាពបេះដូង ។ សំណើច គឺធ្វើអោយមុខងារ របស់សសៃឈាមបេះ ដូង មានភាពប្រសើរឡើង និង បង្កើនដំណើរឈាមរត់ ដែលវាអាចនឹងជួយការពារអ្នក ប្រឆាំងនឹង ជំងឺគាំងបេះដូង និង បញ្ហានៃសសៃឈាមបេះដូងដទៃៗទៀត។
អត្ថប្រយោជន៍បន្ថែមទៀត
គុណសម្បតិ្តរបស់សំណើច ចំពោះសុខភាពផ្នែករាងកាយ
• ជម្រុញប្រព័ន្ធភាពសុំាអោយកាន់តែរឹងមាំ ។
• បន្ថយនូវ កម្រិតអរម៉ូននៃស្ត្រេស។
• បន្ថយការឈឺចាប់។
• ធ្វើអោយសាច់ដុំ បានសម្រាក។
• ការពារជំងឺបេះដូង ។
គុណសម្បត្តិរបស់សំណើច ចំពោះសុខភាពផ្លូវចិត្ត
• បន្ថែមភាពរីករាយ ទៅក្នុងជីវិត។
• បំបាត់នូវភាពថប់បារម្ភ និង ការភ័យខ្លាច។
• សម្រាលដល់បញ្ហាស្ត្រេស។
• ធ្វើអោយអារម្មណ៍ប្រសើរឡើង។
• ឆាប់ជាសះស្បើយពីជំងឺ។
គុណសម្បត្តិរបស់សំណើចចំពោះសង្គម
• ពង្រឹងទំនាក់ទំនងរបស់បុគ្គលម្នាក់ៗ អោយកាន់តែរឹងមាំ។
• ភ្ជាប់ទំនាក់ទំនងខ្លួនឯង ទៅអ្នកដទៃ។
• ធ្វើអោយស្ថានភាពការងារ ជាក្រុមមានភាពរីកចំរើន។
• ជួយកាត់បន្ថយជម្លោះ ។
• ធ្វើអោយការរួបរួម នៅក្នុងក្រុមកាន់តែល្អប្រសើរ ៕