ហេតុអ្វីបានជាមនុស្សដែលញ៉ាំផ្កាខាត់ណា មានការថយចុះអត្រានៃជំងឺមហារីកជាងអ្នកដែលមិនញ៉ាំវានោះ? វាអាចថា ផ្កាខាត់ណាផ្សំពីសារធាតុម្យ៉ាងដែលត្រូវបានគេស្គាល់ថា sulforaphane ដែលអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ John Hopkins ដែលបានសិក្សាថ្មីៗនេះឃើញថា វាអាចភ្ញោចទៅនឹងការផលិតអង់ស៊ីមសម្រាប់ប្រឆាំងនឹងជំងឺមហារីកនៅក្នុងខ្លួន។
ម្យ៉ាងវិញទៀត, sulforaphane អាចជួយកោសិកាក្នុងខ្លួនប្រឆាំងនឹងភ្នាក់ងារដែលបង្កអោយមានជាជំងឺមហារីក។ ប៉ុន្តែ sulforaphane មិនអាចតែជាហេតុផលមួយដែលផ្កាខាត់ណាអាចការពារប្រឆាំងនឹងជំងឺមហារីកនោះទេ។ ផ្កាខាត់ណាក៏ផ្សំពីវីតាមីន C ដែលជាអ្នកប្រឆាំងនឹងអុកស៊ីតកម្មដែលមានសក្តានុពុលមួយផងដែរ។ មិនតែប៉ុណ្ណោះ, វាក៏ផ្សំពីបរិមាណដ៏ច្រើននៃប៉ូតាស្យូម, ជាតិសរសៃ និងវីតាមីន និងសារធាតុរ៉ែសំខាន់ៗដទៃទៀត។
អត្ថប្រយោជន៍ៈ ផ្សំពីសារធាតុដែលអាចបញ្ឈប់សកម្មភាព នៃសមាសធាតុដែលបង្ក អោយមាន ជាជំងឺ មហារីក។វីតាមីន C ដែលមានផ្ទុកនៅក្នុងនោះគឺអាច ជួយការពារពីការបង្កើតទម្រង់ ផ្សេងៗនៃជំងឺមហារីក ក៏ដូចការពារជំងឺសរសៃឈាមកូរ៉ូណែរផងដែរ។
ប៉ូតាស្យូមជួយរក្សាលំនឹងនៃជាតិទឹកនៅក្នុងខ្លួនក៏ដូចជាជួយ រក្សាផងដែរនូវមុខងារ របស់បេះដូង និង សម្ពាធឈាម។ជាតិសរសៃការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ និងរន្ធគូថ៕