ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីជំងឺ៤ដែលមិនអាចព្យាបាលបាន ឬត្រូវការរយៈពេលយូរដើម្បីព្យាបាលនឹងរត់មករកអ្នក បើអ្នកតែងតែចូលគេងក្រោយម៉ោង១១។ តើមានអ្វីខ្លះទៅ? (អាន:គេងហើយស្រាប់តែភ្ញាក់ពាក់កណ្តាលយប់ ធ្វើមេចទើបគេងលក់វិញលឿន?)
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ អ្នកនឹងគ្មានកម្លាំង ឬអារម្មណ៍ក្នុងខ្លួនឡើយ។ ជាពិសេស អ្នកនឹងអាចកើតមានអាការៈឈឺក្បាល ដោយធ្វើឲ្យអ្នកកើតគ្រោះថ្នាក់ខ្ពស់ ពេលដែលស្ថិតក្នុងរយៈពេលយូរ ដោយអ្នកអាចស្លាប់ដោយមិនដឹងមូលហេតុក៏មានដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យខ្ពស់។
- ពេលដែលអ្នកចូលគេងយប់ជ្រៅ មិនត្រឹមតែធ្វើឲ្យអ្នកបាក់សម្រស់ទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នកទៀតផង។ ដូចនេះ អ្នកមិនគួរតែងតែចូលគេងយប់ជ្រៅឡើយ ទើបមិនខូចសុខភាព។
- ពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ អ្នកនឹងមានបញ្ហាផ្នែកសរសៃឈាម សម្ពាធឈាម ឬជាតិស្ករបាន។ ដូចនេះ បើអ្នកមិនចង់ប្រឈមមុខនឹងរឿងទាំងនេះ អ្នកគួរតែចូលគេងពីព្រលឹម។
- អ្នកនឹងប្រឈមមុខនឹងជំងឺមហារីកពេលដែលអ្នកតែងចូលគេងយប់ជ្រៅ។ ជាពិសេសភ្នែកអ្នកនឹងចុះខ្សោយ ដោយមើលអ្វីមិនសូវច្បាស់ឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយគួរតែចូលគេងពីព្រលឹម មិនគួរយប់ជ្រៅរាល់ថ្ងៃឡើយ៕