សារធាតុរាវ គឺហាក់នឹង រត់ចុះទៅផ្នែកខាងក្រោមនៃរាងកាយ ដែលនេះមានន័យថា ការផ្ទុកនូវសារធាតុរាវ ដែលលើសជ្រុលនេះ ជារឿយៗត្រូវបានកើនឡើង នៅក្នុងប្រអប់ជើង និង កជើង។ ការដែលជាតិទឹកត្រូវបានផ្ទុក ទុកនៅក្នុងកជើងនេះ វានឹងធ្វើអោយជើងអ្នកមានសភាពអាក្រក់ និង មានការឈឺចាប់។
ការហើម កជើងនេះ ក៏អាច បណ្តាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើន មានមួយចំនួន គឺមានភាពជាបណ្តោះអាសន្ន និង មានភាពរំខាន ប៉ុន្តែ វាមិនមានសភាពធ្ងន់ធ្ងរនោះទេ និង ក្នុងករណីផ្សេងទៀត វាអាចជាសញ្ញាដែលបង្ហាញប្រាប់ពី បញ្ហាសុខភាពធ្ងន់ ធ្ងរណាមួយ ដែលកំពុងកើតមានចំពោះអ្នក។ ការផ្ទុកសារធាតុរាវនេះ ជារឿយៗ នឹងបណ្តាល អោយអ្នកមានការ ហើមប៉ោងកជើង ប៉ុន្តែការកើនឡើងនៃជាតិខ្លាញ់ ក៏អាចធ្វើអោយ កជើងអ្នក ហើម បានផងដែរ។
ស្ថានភាពផ្នែកវេជ្ជសាស្ត្រ
ស្ថានភាពផ្នែកវេជ្ជសាស្ត្រណាមួយ ដែលបង្អាក់ដល់តុល្យភាពនៃសារធាតុរាវ នៅក្នុងរាងកាយ ក៏អាចធ្វើ អោយអ្នកមានការហើមកជើងបានដែរ។ មូលហេតុផ្នែកវេជ្ជសាស្ត្រជាទូទៅមួយចំនួន ដែលបណ្តាលអោយ កជើង អ្នកហើម រួមមានដូចជា៖
- ជំងឺស្លាក់ឈាមក្នុងបេះដូង ដែលកើតមានដោយសារតែ ធាតុរាវហូរត្រលប់ចូលទៅក្នុងចុងអវយវៈ វិញ។
- ជំងឺក្រិនថ្លើម ដែលធ្វើអោយមានការកើនឡើងនូវ សារធាតុរាវនៅក្នុងពោះ និង ចុងអវយវៈ ដូចជានៅត្រង់ កជើង ។
- ការមានកំណកឈាមនៅក្នុងជើងផ្នែកខាងក្រោម ដែលធ្វើអោយកជើង និង ជើងមានភាពហើមប៉ោង។
- ជំងឺខ្សោយតម្រងនោម ក៏អាចបណ្តាលអោយសារធាតុរាវ មានផ្ទុកនៅនឹងប្រអប់ជើង និង កជើងបានផងដែរ ។
- ស្ថានភាពជំងឺផ្នែកវេជ្ជសាស្ត្រមួយចំនួន ផ្សេងទៀតមានដូចជា៖ ជំងឺហើមក្រពេញទឹករងៃ ដែលនេះជា ការកកស្ទះ នៅក្នុងប្រព័ន្ធទឹករងៃ។
- មានការចំលងរោគនៅក្នុង ជើង និង ការចុះខ្សោយនៃសសៃឈាម ដែលជារឿយៗវាបណ្តាលមកពី ការប៉ះ ទង្គិច ឬ ការរងរបួសទៅលើសសៃវ៉ែន ដែលស្ថានភាពនេះជាធម្មតា ធ្វើអោយជាតិត្រូវបានរក្សាទុកក្នុង ជើង និង ប្រអប់ជើង ៕