តើអ្នកមានដឹងទេថា ផ្លែចេក អាចធ្វើអោយអារម្មណ៍អ្នកប្រសើរឡើង ឬ អាចប្រើបានជាថ្នាំបំបាត់ការឈឺចាប់ក្នុងកម្រិតស្រាល បាននោះ?
នេះក៏ដោយសារតែ នៅក្នុងផ្លែចេក មានផ្ទុកសារជាតិ tryptophan ( ទោះបីជាវា មិនមែនជាប្រភពដ៏សំបូរ ក៏កម្រិតមធ្យមនេះ មានផ្ទុកជាតិ tryptophan ប្រហែលជា ១០,៦ ក្រាម) ។ សារជាតិនេះ គឺជាប្រភេទមួយ នៃអាមីណូ អាស៊ីតទាំង ២០ ដែលអាចកសាងនូវ បណ្តុំប្រូតេអ៊ីន។ សារជាតិ tryptophan ជួយរាងកាយអោយ ធ្វើការផលិតនូវ serotonin ដែលមានឥទ្ធិពល ក្នុងការធ្វើអោយខួរក្បាលមានភាពស្ងប់សុខ និង មាននាទី ជាថ្នាំបំបាត់ការឈឺចាប់ ក្នុងកម្រិតស្រាល។
វាត្រូវបានគេកត់សម្គាល់ផងដែរថា វិធីតែ មួយគត់ ដែលអាចអោយខ្លួនប្រាណយើង ទទួលបានសារជាតិ tryptophan នេះ នោះគឺតាមរយៈរបបអាហាររបស់យើង ហើយវាមិនត្រូវបានផលិតតាមធម្មជាតិនោះទេ ។ ហេតុ ដូចនេះ ការញុំាផ្លែចេក គឺជាវិធីមួយដ៏ងាយស្រួល ក្នុងការទទួលបានពួកវា៕