ដំបៅក្រពះពោះវៀន អាចកើតឡើងនៅលើភ្នាសខាងក្នុងរបស់បំពង់ Esophagus ក្រពះ និងកង់ខាងលើនៃពោះវៀនតូច ហើយរោគសញ្ញាដែលតែងតែកើតមានជាញឹកញាប់បំផុតនោះគឺការឈឺពោះ។

ជំនឿមិនត្រឹមត្រូវមួយដែលថា អាហារហិល ឬការងារប្រកបដោយភាពតានតឹងច្រើនតែអាចបណ្តាលអោយដំបៅក្រពះពោះវៀនបាន។ ឥឡូវនេះគ្រូពេទ្យដឹងថា ការបង្ករោគដោយបាក់តេរីមួយប្រភេទ ឬថ្នាំមួយចំនួន អាចបណ្តាលអោយមានជំងឺដំបៅក្រពះពោះវៀនច្រើនបានបំផុត។
រោគសញ្ញា
ការឈឺចាប់បែបក្រហាយគឺជាសញ្ញាដែលកើតមានជាញឹកញាប់បំផុតរបស់ជំងឺនេះ។ ការឈឺចាប់ដែលបណ្តាលមកពីដំបៅ និងរឹងតែធ្ងន់ធ្ងរនៅពេលប៉ះពាលនឹងអាស៊ីតក្រពះនៅលើកន្លែងមានដំបៅ។
ការឈឺចាប់នេះអាចជា៖
- ចេញពីជុំវិញរន្ធផ្សិតឡើងទៅលើឆ្អឹងជំនី
- កាន់តែធ្ងន់ធ្ងរនៅពេលក្រពះអត់មានចំណី
- ធ្វើទុក្ខខ្លាំងនៅពេលយប់
- បាត់វិញជាបណ្តោះអាសន្ននៅពេលញ៉ាំអាហារដែលជួយសម្រាលជាតិអាស៊ីត ឬប្រើថ្នាំទប់ជាតិអាស៊ីត។
- បាត់ទៅវិញ និងកើតឡើងម្តងទៀតក្នុងរយៈពេលពីរបីថ្ងៃ ឬពីរបីសប្តាហ៍។
សញ្ញាដែលមិនសូវមាននោះគឺជាសញ្ញាធ្ងន់ធ្ងរ៖
- ក្អួតធ្លាក់ឈាម ដែលអាចជាពណ៌ខ្មៅ ឬក្រហម
- លាមកមានឈាមពណ៌ខ្មៅ
- ក្អួតចង្អោ
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- ប្រែប្រួលទម្លាប់ញ៉ាំអាហារ
ពេលត្រូវជួបគ្រូពេទ្យ
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកនៅតែមានរោគសញ្ញាជាប់រហូត។ ថ្នាំបន្សាបអាស៊ីត និងថ្នាំទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះដែលគ្មានវេជ្ជបញ្ជា ប្រហែលជាជួយបំបាត់នូវការឈឺចាប់បាន ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕