ថ្លើមគឺជាសិរីរាង្គក្រពេញមួយប្រភេទដែលធំជាងគេបង្អស់ក្នុងរាងកាយរបស់មនុស្ស។ វាមានតួនាទីយ៉ាងសំខាន់ នៅក្នុងការបម្លែង និងស្រូបយកសារធាតុពុលផ្សេងៗដែលចូលទៅក្នុងខ្លួនមនុស្ស តាមរយៈការទទួលទានអាហារ ឬថ្នាំ។
មានជំងឺច្រើនណាស់ដែលអាចបណ្តាលអោយថ្លើមរីកធំបានមានដូចជា៖
ជំងឺថ្លើម
• ជំងឺក្រិនថ្លើម
• ជំងឺរលាកថ្លើមដោយសារវីរ៉ុស Hepatits A, B និង C ឬជំងឺឆ្លង Mononucleosis
• ជំងឺ Nonalcoholic Fatty Liver Disease
• ជំងឺ Alcoholic Fatty Liver Disease
• ជំងឺដែលធ្វើអោយប្រូតេអ៊ីនមិនធម្មតាកកកុញគ្នាច្រើនក្នុងថ្លើម (Amyloidosis)
• ជំងឺដែលធ្វើអោយជាតិទងដែងកកកុញគ្នាច្រើនក្នុងថ្លើម (Wilson’s Disease)
• ជំងឺដែលធ្វើអោយជាតិដែកកកកុញគ្នាច្រើនក្នុងថ្លើម (Hemachromatosis)
• ជំងឺដែលធ្វើអោយសារធាតុខ្លាញ់កកកុញគ្នាច្រើនក្នុងថ្លើម (Gaucher’s Disease)
• មានពងទឹកក្នុងសាច់ថ្លើម (Liver Cyst)
• ដុំសាច់ក្នុងសាច់ថ្លើមដែលមិនមែនមហារីកដូចជា Hemangioma និង Adenoma
• ស្ទះថង់ទឹកប្រមាត់ ឬផ្លូវទឹកប្រមាត់
• រលាកថ្លើមដោយសារតែជាតិពុល
ជំងឺមហារីក
• ជំងឺមហារីកដែលផ្តើមចេញពីកន្លែងណាមួយផ្សេងទៀតនៃរាងកាយ និងរាលដាលទៅថ្លើម
• ជំងឺមហារីកឈាមស
• ជំងឺមហារីកថ្លើម
• ជំងឺមហារីកកូនកណ្តុរ
បញ្ហាទៅលើបេះដូង និងសរសៃឈាម
• ស្ទះសរសៃវ៉ែនដែលហូរចូលទៅក្នុងថ្លើម (Budd-Chiari Syndrome)
• ខ្សោយបេះដូង
• រលាកស្រោមបេះដូង
កត្តាប្រឈមមុខ
អ្នកទំនងជាធ្លាប់មានអាការៈថ្លើមរីកហើយប្រសិនបើអ្នកមានជំងឺថ្លើម។ កត្តាដែលធ្វើអោយអ្នកប្រឈមនឹងបញ្ហាថ្លើមកាន់តែខ្លាំងមានដូចជា៖
• ផឹកស្រាច្រើនពេក៖ ការដែលទទួលទានជាតិស្រាច្រើនហួសអាចធ្វើអោយខូចថ្លើមបាន។
• ប្រើថ្នាំ វីតាមីន ឬថ្នាំបំប៉នច្រើនពេក៖ ការដែលប្រើកម្រិតវីតាមីន ថ្នាំបំប៉ន ឬថ្នាំគ្មានវេជ្ជបញ្ជា ឬថ្នាំមានវេជ្ជបញ្ជាលើសកម្រិតអតិបរមាប្រហែលជាប្រឈមកាន់តែខ្ពស់ទៅនឹងការខូចថ្លើម។
• ថ្នាំបំប៉នប្រភេទឬសឈើ ក៏អាចប្រឈមនឹងការខូចថ្លើមបានដែរ។
• ការបង្ករោគ៖ ជំងឺឆ្លងដែលអាចអោយប្រឈមកាន់ការខូចថ្លើមកាន់តែខ្លាំងមានដូចជា ជំងឺគ្រុនចាញ់ និងជំងឺ Q Fever។
• វីរ៉ុសធ្វើអោយរលាកថ្លើម៖ មានដូចជា Hepatitis A, B និង C
• ទម្លាប់ញ៉ាំអាហារមិនបានល្អ៖ ការដែលធាត់ពេកគឺប្រឈមនឹងជំងឺថ្លើមខ្លាំងហើយ ព្រោះអ្វីដែលពួកគេញ៉ាំមិនល្អសម្រាប់សុខភាពដូចជាអាហារដែលមានខ្លាញ់ច្រើន៕