ជាការពិតណាស់ អាហារដែលអ្នកទទួលទានមានទំនាក់ទំនងខ្លាំងបំផុតចំពោះសុខភាពរបស់អ្នក ដែលក្នុងនោះក៏មានសុខភាពស្បែកផងដែរ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះអាហារដែលអ្នកទទួលទានទេនោះ វាក៏ដូចជាអ្នកកំពុងតែបំផ្លាញសម្រស់ខ្លួនឯងយ៉ាងដូច្នោះដែរ។ ដូច្នេះហើយអ្វីដែលសំខាន់ចំពោះអ្នកដែលអ្នកគួរធ្វើនោះមិនមែនការស្វែងរកផលិតផលឬការវះកាត់កែសម្ផស្សដើម្បីជួយកែលំអរមុខមាត់និងរូបរាងរបស់អ្នកនោះទេ គឺអ្នកត្រូវយកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃរបស់អ្នក។
១. ប្រយ័ត្នចំពោះអាហារដែលអ្នកញ៉ាំ៖ អាហារដែលមិនល្អដល់សុខភាពមានរសជាតិឆ្ងាញ់ ប៉ុន្តែវាមានឥទ្ធិពលអាក្រក់ទៅស្បែករបស់អ្នក។ អាហារដែលមានជាតិប្រេងនិងខ្លាញ់ច្រើន បង្កើនឱកាសក្នុងការកើតមុន។ ប្រសិនបើអ្នកមានស្បែកសម្បូរខ្លាញ់ អ្នកគួរតែប្រយ័ត្នចំពោះអាហារបែបនេះ។
២. ដើម្បីគេចចេញពីការមិនកើតមុន អ្នកគួរញ៉ាំបន្លែនិងផ្លែឈើឱ្យបានច្រើន។
៣. ជៀសវាងការញ៉ាំទឹកសូដា និងភេសជ្ជៈមានជាតិហ្គាស។ អ្នកត្រូវញ៉ាំទឹកផ្លែឈើស្រស់ឬទឹក ជំនួសនឹងការទទួលទានភេសជ្ជៈទាំងនោះ។
៤. ញ៉ាំទឹកឱ្យបានច្រើន៖ ទឹកនឹងជួយលាងសម្អាតជាតិពុលពីប្រព័ន្ធរាង្គកាយរបស់អ្នក ហើយនឹងជួយរក្សាសម្រស់ស្បែករបស់អ្នកឱ្យស្ថិតស្ថេរបានយូរ។
៥. តែបៃតង៖ តែបៃតងគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្នុងការដែលអាចលាងសម្អាតជាតិពុលនិងសម្អាតស្បែករបស់អ្នកតាមធម្មជាតិ៕