វាមាននូវវិធីជាច្រើន ដែលអាចជួយការពារអ្នកបាន ពីជំងឺពុកឆ្អឹង ហើយឱកាសនៃការកើតមាននូវ ជំងឺនេះ នឹងត្រូវបានកាត់បន្ថយ នៅពេលដែលអ្នកបានធ្វើការកំណត់ពី របបអាហារ និង ទំលាប់នៃការ រស់នៅជាប្រចាំថ្ងៃរបស់អ្នក។
ខាងក្រោមនេះគឺជា គម្រូនៃរបបអាហារដែលអាចជួយអ្នក អោយចៀសផុតបានពីជំងឺពុកឆ្អឹង៖
- ទទួលទានភេសជ្ជះធ្វើពីជាតិទឹកដោះគោ ដែលមានជាតិខ្លាញ់តិច មានដូចជា ប្រភេទទឹកដោះគោ ដែលយកជាតិក្រែមចេញ, ទឹកយ៉ាអួដែលគ្មានជាតិខ្លាញ់ និង ហ្វ្រូម៉ាសដែលមានកាត់បន្ថយខ្លាញ់ ។ ពួកវាគឺសុទ្ធតែជាប្រភព ដ៏ប្រសើរនៃសារជាតិកាល់ស្យូម ដែលនឹងអាចជួយរក្សាឆ្អឹង អោយមានសុខភាពល្អ និង រឹងមាំ។
- បរិភោគត្រី ហើយឆ្អឹងរបស់ពួកវា គឺអាចផ្តល់អោយយើងរាល់គ្នា នូវកម្រិតកាល់ស្យូមដ៏ល្អមួយ។ ត្រីស្បៃកា ( Mackerel) និង ប្រភេទត្រីដែលមានខ្លាញ់ដទៃទៀត ក៏មានផ្ទុកផងដែរនូវ កម្រិតវីតាមីន D ដ៏ខ្ពស់ ដែលវាក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់ឆ្អឹងដែរ។
- បន្លែដែលមានស្លឹក ក៏ជាប្រភពដ៏ល្អ នៃពពួកកាល់ស្យូមផងដែរ។
- ជៀសវាងនូវការទទួលទាននូវ ប្រូតេអ៊ីនក្នុងបរិមាណច្រើនជ្រុល ពីព្រោះវាអាចបង្កើននូវ ការបញ្ចេញនូវជាតិកាល់ស្យូម របស់រាងកាយ។
- ធ្វើការកំណត់ ការទទួលទាននូវ សារជាតិកាហ្វេអ៊ីន អោយបានត្រឹមតែ ៣កែវ ក្នុងមួយថ្ងៃ៕