ខ្លាញ់ត្រី បានផ្តល់នូវ គុណសម្បតិ្តចំពោះសុខភាពជាច្រើន ដល់មនុស្ស រួមមានផងដែរ នៅក្នុងការជួយជំរុញ ដល់ការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត, ជាតិកូឡេស្តេរ៉ូលខ្ពស់, ជំងឺបេះដូង, ជំងឺមហារីក, ជំងឺ ទឹកនោមផ្អែម, ជំងឺរលាក សន្លាក់, ជំងឺអេដស៍, ភាពមិនប្រក្រតីនៃសញ្ញារំខានរបស់ចលនាពោះវៀន, ការរលាក, ឱនភាពនៃការមើលឃើញ និង ភាពមិនប្រក្រតីនៃភ្នែក, ជំងឺ Alzheimer’s និង ជំងឺដំបៅក្រពះ។
ប្រភេទអាហារបំប៉នសុខភាពប្រភេទនេះ ក៏អាចជួយអ្នកបានផងដែរក្នុង ការសម្រកទំងន់, ជំងឺមុន និង ជំងឺ psoriasis ។ វាក៏ថែមទាំងអាចជួយបង្កើនដល់សម្ថភាពមានកូន និង ផ្តល់ផលអោយអ្នកជាការមានគភ៌ តាមប្រាថ្នា។
ខ្លាញ់ត្រីមានផ្ទុកសារជាតិអូមេហ្គា ៣ ដែលជាអាស៊ីតខ្លាញ់ដ៏មានប្រយោជន៍ ក៏រួមមានផងដែរនូវអាស៊ីតខ្លាញ់ ផ្សេងៗដទៃទៀត ដែលផ្តល់ផលល្អចំពោះរាងកាយ និង ធ្វើអោយវាជាធាតុផ្សំមួយដ៏មានអត្ថប្រយោជន៍ចំពោះ អ្នក ។នៅពេលដែលអ្នក បានទទួលទាន ត្រីសូម៉ុង, ត្រីសមុទ្រសាឌីន និង ត្រីធុនណា នោះអ្នកនឹងបានទទួលយកនូវ សារជាតិដ៏មានប្រយោជន៍នេះ ពីពួកប្រភេទត្រីទាំងនេះ។ អាហារសមុទ្រដ៏ប្រសើរផ្សេងទៀត ក្នុងការទទួលទាន រួមមានដូចជា៖ ត្រីសាឌីនធំៗ, ត្រីស្បៃកា, ត្រីខ្មៅម្យ៉ាង ដែលមានឈ្មោះថា trout និងត្រី trout ដែលមានរាងដូច ឥន្ធនូ, ត្រីសមុទ្រម្យ៉ាងដែលមានរាងធំសំប៉ែត ( halibut) ត្រីធុនណាដែលមានពណ៌លឿង, ពណ៌ខៀវ, ត្រីសូម៉ុង , គ្រុំសមុទ្រ, ត្រីដែលមានមាត់វែងដូចដាវ, turbot, pilchard និង anchovies ។ សារធាតុបំប៉នដែលមានអត្ថប្រយោជន៍ ទាំងនេះ ក៏មានផងដែរនៅក្នុងទំរង់ជាថ្នាំគ្រាប់សារធាតុបន្ថែម។
ដោយយោងតាម សមាគមន៍សុខភាពបេះដូងរបស់សហរដ្ឋអាមេរិក បានបង្ហាញថា អូមេហ្គា៣ អាចធ្វើអោយ ឱកាសនៃការកើតមានជំងឺបេះដូង ត្រូវបានថយចុះ។ ហើយអូមេហ្គា ៣នេះ ក៏អាចរក្សាអោយកម្រិតកូឡេស្តេរ៉ូល អាក្រក់ស្ថិតក្នុងកម្រិតទាប ខណៈពេលដែលវាជួយបង្កើន ជាតិកូឡេស្តេរ៉ូលល្អវិញ។ ខ្លាញ់ត្រី ក៏ជួយការពារ ទ្រីគ្លីសេរីត ពីការកើនឡើង និង កាត់បន្ថយកម្រិតទ្រីគ្លីសេរីតនេះ នៅពេលដែលវាមានការកើនឡើងខ្ពស់ នៅក្នុងសសៃឈាម ៕