រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនាយប់ថ្ងៃទី១៤ ខែធ្នូនេះថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ០១នាក់ លើស្ត្រីជនជាតិខ្មែរ ដែលបានធ្វើដំណើរតាមជើងហោះហើរចេញមកពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ។
ករណីរកឃើញខាងលើ គឺជាស្ត្រីខ្មែរ អាយុ២៣ឆ្នាំ ធ្វើដំណើចេញពីអាហ្វ្រិកខាងលិច ឆ្លងកាត់ឌូបៃ និងបន្តជើងហោះហើរនៅបាងកក មុននឹងមកដល់កម្ពុជានៅថ្ងៃទី១២ ខែធ្នូនេះ ។
សូមបញ្ជាក់អ្នកជំងឺរូបនេះមានផ្ទៃពោះ១៥សប្តាហ៍ ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញថា មានវីរុសអូមីក្រុង និងត្រូវបានបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងហើយដែរ៕