ជំងឺខ្សោយតម្រងនោមរាំរ៉ៃ ជាជំងឺដ៏កាចសសាហាវ មួយដែលអាចឆក់ យកជីវិតអ្នកជំងឺបាន។ ដូច្នេះជាទូទៅ យើងគួរ តែធ្វើរោគវិនិច្ឆ័យ អោយបាន ទាន់ពេល វេលា មិនត្រូវរង់ចាំរហូត ទាល់ តែលេចចេញនូវរោគ សញ្ញា ទើបយើងទៅជួប គ្រូពេទ្យនោះទេ។
គួរគប្បីរូតរៈស្រាវ ជ្រាវរកមូល ហេតុអោយឃើញ ចំពោះ អ្នកដែលប្រឈម មុខខ្ពស់ ទើបយើងអាចទប់ស្កាត់ និងចៀសផុតពី ជំងឺក៏កាចសាហាវនេះ។ អ្នកអាចប្រឈម មុខនឹង កើតជំងឺនេះ បើសិនជាអ្នកមានកត្ដាដូចខាងក្រោមៈ
- ជំងឺសម្ពាធឈាមឡើងខ្ពស់
- ជំងឺទឹកនោមផ្អែម
- ជំងឺទឹកនោមប្រៃ
- គ្រួសក្នុងតម្រងនោម
- ក្នុងគ្រួសារមានអ្នកកើតជម្ងឺនេះ។ល។
តើមានវិធានការណាខ្លះសំរាប់បង្ការជម្ងឺខ្សោយតម្រងនោម ?
មានវិធី ៧ យ៉ាង ដែលអាចជៀសពីនេះ ៖
- ហាត់ប្រាណអោយបានត្រឹមត្រូវតាមកំរិត និងជាប្រចាំ
- ត្រួតពិនិត្យសម្ពាធឈាមអោយបានហ្មត់ចត់ ពិសេសចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែម
- វាស់សំពាធឈាមអោយបានទៀតទាត់ចំពោះអ្នកដែលមានជម្ងឺលើសឈាម
- រក្សាទម្ងន់ខ្លួនកុំអោយធាត់ជ្រុល
- ឈប់ជក់បារី
- កុំប្រើប្រាស់ឱសថដែលគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ
- ត្រួតពិនិត្យមុខងារតម្រងនោម (ប្រសិនបើអ្នកធ្លាក់ចូលក្នុង ក្រុមដែលប្រឈម មុខខ្ពស់ ដូចជា អ្នកមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើស ឈាម និងសាច់ញាតិ ធ្លាប់កើតជម្ងឺនេះ … ។ល។)