ផ្លែ ស្រកានាគមានរាងពងក្រពើសម្បកពណ៌ក្រហមភ្លឺហើយសាច់វាមានលាយគ្រាប់ តូចៗពណ៌ខ្មៅជាច្រើន។ សាច់វាមានរសជាតិផ្អែមតិចៗ ប៉ុន្តែពេលខ្លះក៏មានលាយរសជាតិជូរតិចៗផងដែរ។ តើផ្លែស្រកានាគនេះមានគុណសម្បត្តិអ្វីខ្លះចំពោះសុខភាព?
ចូរអាន បន្ត៖
វីតាមីននិងសារធាតុខនិជ
– ផ្លែស្រកានាគមានផ្ទុកនូវវីតាមីនC និងប៉ូតាស្យូម។
ជាតិស្ករទាប
– ផ្លែស្រកានាគគឺជាផ្លែដែលមានជាតិទឹកច្រើនហើយផ្អែមតិចៗ ដែលមានផ្ទុកជាតិស្ករទាប។
ជាតិសរសៃ
– គ្រាប់តូចៗពណ៌ខ្មៅរបស់ផ្លែស្រកានាគមានផ្ទុកជាតិសរសៃនិងជាតិ ខ្លាញ់ unsaturated យ៉ាងច្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែអ្នកត្រូវតែទំពារគ្រាប់នោះឲ្យបែកទើបអាចទទួលបាន អត្ថប្រយោជន៍នេះ។
សារធាតុអង់ទីអុកស៊ីដង់
– ផ្លែស្រកានាគដែលមានសាច់ពណ៌ក្រហមគឺជាប្រភពនៃសារធាតុអង់ទីអុកស៊ីដង់។
បង្ការរោគមហារីក
– ជាតិពណ៌ក្រហមដែលមាននៅក្នុងផ្លែស្រកានាគគឺជាlycopene ដែលជាសារធាតុម្យ៉ាងអាចបង្ការជំងឺមហារីកមួយចំនួន៕