សព្វថ្ងៃនេះជំងឺមហារីកក្រពះគឺជាដុំគីសកាចមួយប្រភេទដែលមានអត្រាអ្នកកើតជំងឺ នេះមានកំរិតខ្ពស់ហើយក្នុងពេលនោះដែលអត្រាអ្នកស្លាប់នៃជំងឺមហារីកក្រពះក៏មានកំរិត ខ្ពស់ដែរ ដោយឃើញមូលហេតុបែបនេះហើយទើបជំងឺមហារីកក្រពះដំណាក់ដំបូងមិនមាន អាការៈអ្វីប្លែក និងបង្ហាញអោយឃើញឡើយហើយមិនទាន់ដល់ពេលវេលាព្យាបាលនោះ ដែរ។
ដូច្នេះហើយតើមានរោគសញ្ញាអ្វីដែលអាចបង្ហាញអោយឃើញច្បាស់នៃជំងឺមហារីកក្រពះដំណាក់កាលដំបូងឬទេ ?
រោគសញ្ញានៃជំងឺមហារីកក្រពះដំណាក់កាលដំបូង
1.បរិវេណនៃផ្នែកពោះខាងលើមានការហើមធំ ៖ រោគសញ្ញាក្នុងរយៈពេលដែលអ្នកជំងឺ មានជំងឺមហារីកក្រពះអ្នកជំងឺដែលមានដំណាក់កាលដំបូងនៃជំងឺមហារីកក្រពះគឺមាន ប្រហែល7ភាគឡើងទៅនៃរោគសញ្ញាមហារីកហើយវានឹងលេចចេញនូវការហើមធំនៃ បរិវេណផ្នែកខាងលើពោះហើយនេះក៏ជារោគសញ្ញាដែលតែងតែជួបនៃជំងឺមហារីក ក្រពះដំណាក់ដំបូង។
ហើយជាពិសេសនៅពេលដែលអ្នកជំងឺមហារីកក្រពះនៅស្ងៀមស្ងាត់រោគសញ្ញាមហារីកក៏បញ្ចេញសកម្មភាព បាត់បង់ស្មារតីនិងច្របូកច្របល់និងអាហារដែលបានញុំាចូលទៅក៏មានការខ្វះខាតមិនពេញលក្ខណៈផងដែរ។
2. ការទទួលអារម្មណ៍ថាមានភាពក្រហាយក្នុងក្រពះនិងមានជាតិអាស៊ីតច្រើន ៖ រោគសញ្ញាគឺបានបង្ហាញថានៅពេលដែលអ្នកជំងឺមហារីកក្រពះរស់នៅប្រចាំថ្ងៃតែងតែមានសភាពឈឺចុកចាប់នូវត្រង់ផ្នែកក្រពះប៉ុន្តែបន្ទាប់ពីញុំាថ្នាំហើយមានអាការៈបានធូរស្រាលបន្តិច។ប៉ុន្តែចំពោះអ្នកជំងឺមហារីកក្រពះខ្លះក្រោយពីទទួលទានអាហារចូលទៅបែរជាមានអាការៈហើមពោះនិងភើជាដើម។ល។ដោយសារតែឃើញស្ថានភាពបែបនេះហើយការធ្វើរោគវិនិច្ឆ័យនៅមន្ទីរពេទ្យមានការភ័ណ្ឌច្រលំថាជាជំងឺរលាកក្រពះទៅវិញ។
3. ការលេចចេញនូវអាការៈអស់កំលាំងនិងស្រកទម្ងន់ ៖ កន្លែងដែលជាលក្ខណៈគួរកត់សំគាល់របស់ជំងឺមហារីកក្រពះគឺក្នុងរយៈពេលខ្លីវានឹងលេចចេញនូវរោគសញ្ញា មិនមានរសអាហារ រោគសញ្ញាមិនមានរសអាហារក៏ជាលក្ខណៈមួយប្រភេទនៃជំងឺមហារីកដំណាក់កាលដំបូង ពីព្រោះដំណាក់កាលដំបូងវាមិនទាន់មានលក្ខណៈឈឺចុកចាប់ត្រង់ផ្នែកក្រពះនោះទេ ដូច្នេះហើយទើបអ្នកជំងឺមហារីកក្រពះដំណាក់កាលដំបូងមិនសូវចាប់អារម្មណ៍ទៅលើអាការៈរបស់ពួកគាត់។
4. ប្រសិនបើអ្នកជំងឺមហារីកក្រពះមានជំងឺកាន់តែកាន់តែធ្ងន់ធ្ងរ វានឹងលេចចេញនូវរោគសញ្ញាមួយចំនួនក្នុងការរស់នៅជាប្រចាំថ្ងៃដូចជា ពេលក្រពះកំពុងរំលាយអាហារមានការចេញឈាម និងរោគសញ្ញាមួយចំនួនដែលយើងតែងតែជួបប្រទះគឺអាការៈក្អួតចេញឈាម និង លាមកខ្មៅ បត់ជើងធំលាមកមានលាយបរិមាណឈាមតិចតួចដែលមិនអាចមើលឃើញនឹងភ្នែក។
រោគសញ្ញានៃជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ
ដំណាក់កាលចុងក្រោយនៃជំងឺមហារីកក្រពះមានរោគសញ្ញាជាច្រើនដែលយើងអាច យកមកនិយាយថាដំណាក់កាលចុងក្រោយនៃជំងឺមហារីកក្រពះមានអាការៈរីកធំជាងអាការៈដំណាក់កាលដំបូងនៃជំងឺមហារីកក្រពះ ដូច្នេះហើយរោគសញ្ញានៃជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយគឺយើងអាចជួបប្រទះ។
1.ធ្លាក់ខ្លួនស្គមអស់កំលាំងនិងខ្វះឈាម
2.អ្នកជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយតែងតែមានអាការៈឈឺជាប់ៗគ្នាមិនដាច់នៅត្រង់បរិវេណខាងលើនៃពោះរួចអាការៈនេះវាមិនងាយធូរស្រាលនោះទេ។
3.អត្រានៃការរីករាលដាលរបស់ជំងឺមហារីកក្រពះដំណាក់ចុងក្រោយមានកំរិតខ្ពស់ ជាទូទៅវាអាចរីករាលដាលទៅសរីរាង្គដែលស្ថិតនៅក្បែរៗវាដូចជា លំពែង
4.ពោះវៀនធំ។ល។ ហើយវាក៏អាចរីករាលដាលតាមរយៈប្រព័ន្ធទឹករងៃទៅកូនកណ្តុរដែលស្ថិតនៅជុំវិញក្រពះ និងកូនកណ្តុរកន្លែងដ៏ទៃទៀត។ មានករណីខ្លះគេ អាចស្ទាបប៉ះនូវកូនកណ្តុរដែលស្ថិតនៅលើឆ្អឹងដងកាំបិតខាងឆ្វេងដែលមានសភាពរឹង ។ ហើយវាក៏អាចរីករាលដាលតាមរយៈប្រព័ន្ធរបត់ឈាមទៅកន្លែងដទៃទៀតដូចជាថ្លើម សួត ខួរក្បាល ឆ្អឹង កន្សោមកូន។ល។ ដែលវាបណ្តាលអោយលេចចេញនូវអាការៈមួយចំនួនដូចជា ទឹកដក់នៅក្នុងពោះ ខាន់លឿង ថ្លើមរីកធំ។ល។វាក៏អាចបណ្តាល អោយលេចចេញនូវរោគសញ្ញាដូចជា ធ្លាយក្រពះ ហូរឈាម ការស្ទះថង់ក្រពះ។
អាការៈផ្សេងៗរបស់ជំងឺមហារីកក្រពះមានដូចជា ឈឺផ្នែកខាងលើពោះ អត់រសអាហារ ស្គម អស់កំលាំង ចង់ក្អួតចង្អោរ លាមកខ្មៅ បត់ជើងធំលាមកមានលាយបរិមាណឈាមតិចតួចដែលមិនអាចមើលឃើញនឹងភ្នែក។
ទីបួន រោគសញ្ញាផ្សេងៗទៀត
ជំងឺមហារីកក្រពះនៃផ្នែកបេះដូងវាអាចកើតបាននូវពេលញាំអាហារចូលវាមានភាពមិនប្រក្រតី ពេលដែលលេបអាហារចូលទៅដល់ភាពពិបាកនិងអាហារអាចច្រាលឡើងមកវិញ។ជំងឺមហារីកក្រពះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ការធ្លាយពោះវៀននិងអាចមានអាការៈឈឺចុកចាប់ពេញទាំងពោះនិងអាចរលាគនៅត្រង់ស្បែកពោះ។ រីឯអ្នកជំងឺដែលកើតមហារីកក្រពះតែងតែមាននូវអាការៈដូចជា រាគរូស ទល់លាមក និងផ្នែកខាងក្រោមពោះមានការចុកចាប់ហើយក៏អាចមានអាការៈក្តៅខ្លួនផងដែរ។ល។
ជំងឺមហារីកក្រពះផ្តល់នូវ អ្នកជំងឺមានការឈឺចាប់យ៉ាងខ្លាំងដោយសារតែការកើតជំងឺមហារីកក្រពះ ដូច្នេះហើយប្រសិនបើជួបប្រទះនឹងរោគសញ្ញានៃជំងឺមហារីកក្រពះត្រូវតែឆាប់ទៅត្រួតពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យដែលមានជំនាញពិតប្រាកដ។ ហើយការព្យាបាលនៃជំងឺនេះអាចជួយអោយលោកអ្នកមានការធូរស្រាលច្រើន៕