អ្នកជំនាញបានយល់ស្របថា ទឹកដោះម្តាយផ្តល់នូវអាហារូបត្ថម្ភល្អបំផុតសម្រាប់ទារក។ សម្រាប់គ្រួសារដែលត្រូវការ ឬជ្រើសរើសរូបមន្តទឹកដោះ ការស្វែងរករូបមន្តទឹកដោះដ៍ល្អបំផុតសម្រាប់កូនអ្នក គឺអាចមានភាពស្មុគស្មាញ។ សូមអានបន្ត ដើម្បីស្វែងយល់អំពីគ្រឿងផ្សំចាំបាច់បំផុតសម្រាប់ទារកនៅពេលជ្រើសរើសរូបមន្តអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់កូនរបស់អ្នក។
ប្រូតេអ៊ីនងាយស្រួលរំលាយ
ប្រព័ន្ធរំលាយអាហាររបស់ទារកនៅតែបន្តការលូតលាស់ដល់ពេញវ័យ ដូច្នេះវាចាំបាច់ណាស់ដែលប្រូតេអ៊ីននៅក្នុងរូបមន្តទឹកដោះមានភាពងាយស្រួលក្នុងការរំលាយ។ ប្រូតេអ៊ីនទឹកដោះពពែងាយរំលាយតាមបែបធម្មជាតិ គ្រាប់ប្រូតេអ៊ីនទឹកដោះពពែតូចជាងនិងងាយស្រួលរំលាយជាងប្រូតេអ៊ីនទឹកដោះគោពេលចូលទៅក្នុងពោះវៀន។
សមាមាត្រ Whey to Casein Protein
ទឹកដោះសត្វគោមានប្រូតេអ៊ីនពីរប្រភេទធំៗ៖ whey និង casein។ ប្រតេអ៊ីន Whey មានសណ្ឋានជាអង្គធាតុរាវនៅក្នុងពោះវៀន ហើយត្រូវបានរំលាយបានលឿនជាង ចំណែកឯប្រូតេអ៊ីន casein បង្កើតជាល្បាយគ្រាប់តូចៗ ។ ទឹកដោះគោនិងពពែទាំងពីរមានសមាមាត្រប្រតេអ៊ីន 20% whey និង 80% casein ដូច្នេះរូបមន្តម្សៅទឹកដោះ ត្រូវបន្ថែមប្រូតេអ៊ីន Whey ដើម្បីអោយសមាមាត្រ whey និង casein ជួយសម្រួលដល់ការរំលាយអាហារ ។ ស្វែងយល់បន្ថែមអំពីបញ្ជីគ្រឿងផ្សំរបស់រូបមន្តទឹកដោះពពែ Kabrita និង សមាមាត្រប្រូតេអ៊ីន whey និង casein ។ រូបមន្តទឹកដោះពពែត្រូវបានកែសម្រួល សមាមាត្រប្រូតេអ៊ីន casein ទៅ whey ទៅតាមអាយុទារក និង ក្មេង ជួយដល់ការរំលាយអាហារបានល្អប្រសើរ។
Lactose ជាកាបូអ៊ីដ្រាតចំបង
កាបូអ៊ីដ្រាតគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់ទារក និង ក្មេងតូចដែលកំពុងលូតលាស់។ ការស្រាវជ្រាវបានបង្ហាញថាជាតិ lactose អាចមានប្រយោជន៍ដល់សុខភាពក្រពះ និងជួយការស្រូបយកជាតិកាល់ស្យូមសម្រាប់ទារក។ នៅពេលដែលមនុស្សយើងកាន់តែចាស់ យើងផលិតអង់ស៊ីម lactase តិចដែលធ្វើឱ្យយើងមិនអាចទទួលយកជាតិ lactose ច្រើនកើតមានចំពោះកុមារធំ និងមនុស្សធំ។ ក៏ប៉ុន្តែ ការមិនអាចទទួលជាតិ បានកើតមានតិចតួចណាស់ចំពោះក្មេងអាយុក្រោម៣ឆ្នាំ។
កាបូអ៊ីដ្រាតផ្សេងទៀតដែលអ្នកអាចមើលឃើញនៅក្នុងរូបមន្តរួមមាន maltodextrin និង corn syrup។
កាបូអ៊ីដ្រាតទាំងនេះអាចត្រូវបានប្រើប្រាស់ក្នុងរូបមន្តគ្មានជាតិ lactose ឬកាត់បន្ថយជាតិ lactose ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម វាបង្កើនជាតិផ្អែម ឬអាចដោយសារការណែនាំពីផ្នែកវេជ្ជសាស្ត្រ**។
ល្បាយខ្លាញ់ល្អ
ខ្លាញ់គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ទារក ហើយពួកវាត្រូវការអាស៊ីតខ្លាញ់ច្រើនប្រភេទ ដើម្បីលូតលាស់ ។ អាស៊ីត Palmitic គឺជាអាស៊ីតខ្លាញ់ដ៏សំខាន់សម្រាប់ទារកដែលកំពុងលូតលាស់ ប៉ុន្តែរចនាសម្ព័ន្ធនៃអាស៊ីត palmiticក៏អាចដើរតួយ៉ាងសំខាន់ក្នុងការស្រូបយក និងការរំលាយអាហារ។
នៅសហរដ្ឋអាមេរិក ស្តង់ដារឧស្សាហកម្មរូបមន្តគឺដើម្បីជំនួសខ្លាញ់សត្វជាមួយនឹងការលាយប្រេងបន្លែ។ ដោយសារតែមិនមានប្រេងតែមួយមានទម្រង់អាស៊ីតខ្លាញ់ដែលទារកត្រូវការ។ ក្រុមហ៊ុនផលិតនឹងប្រើល្បាយប្រេងបន្លែ (ជាញឹកញាប់រួមបញ្ចូលប្រេងដូងជាប្រភពសំខាន់នៃអាស៊ីត palmitic) ។ ល្បាយខ្លាញ់ជាមួយbeta palmitate រឺ OPO ដូចដែលត្រូវបានបញ្ចូលក្នុងរូបមន្តទឹកដោះពពែ Kabrita ត្រូវបានរកឃើញថាមានផលវិជ្ជមានក្នុងការស្រូបយកជីវជាតិចិញ្ចឹម កំហាប់ឆ្អឹងល្អ និង លាមកប្រក្រតី។
អាស៊ីតខ្លាញ់ Omega-3 Fatty Acids
អាស៊ីតខ្លាញ់អូមេហ្គា-3 ជាពិសេសDHA មានសារៈសំខាន់សម្រាប់ភ្នែក ខួរក្បាល និងការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទ ហើយក៏មានឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍន៍ការយល់ដឹងផងដែរ។ DHA ត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងទឹកដោះម្តាយ រួមជាមួយអាស៊ីតខ្លាញ់អូមេហ្គាផ្សេងទៀតដូចជា ARA។ ការសិក្សាបានបង្ហាញថារូបមន្តម្សៅទឹកដោះបន្ថែម DHA និង AA មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍។ រូបមន្តទឹកដោះពពែKabrita Growing Up មាន DHA និង AA ខ្ពស់ គឺ17mg ក្នុង100mlស្មើគ្នា។
ការបញ្ជាក់គ្រឿងផ្សំលម្អិតច្បាស់លាស់
មាតាបិតាដែលប្រើរូបមន្តទឹកដោះគួរតែមានសិទ្ធិទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ដើម្បីធ្វើការសំរេចចិត្តក្នុងការជ្រើសរើសបាមត្រឹមត្រូវ។ Kabrita មានការបញ្ជាក់ច្បាស់លាស់អំពីគ្រឿងផ្សំនៅក្នុងរូបមន្តអាហារូបត្ថម្ភទារក និងការអនុវត្តការផលិតតាមស្តង់ដាសុវត្ថភាព និង អនាម័យខ្ពស់បំផុតតាមច្បាប់របស់ប្រទេសហូល្លង់ និង សហគមន៍អឺរ៉ុប ដូច្នេះមាតាបិតាអាចជ្រើសរើស Kabrita ប្រកបដោយទំនុកចិត្ត។
តើអ្នកចង់ដឹងទេថារូបមន្តទឹកដោះគោពពែKabrita និង អាហាររូបត្ថម្ភដែលត្រឹមត្រូវសម្រាប់កូនលោកអ្នក? សូមអានព័ត៌មានបន្ថែមលើគេហទំព័រ Kabrita។