មហារីកមាត់ស្បូនគឺជាជំងឺដែលកើតញឹកញាប់ បំផុតលំដាប់ទីពីរបន្ទាប់ពីមហារីកដោះ ក្នុងចំណោមស្ត្រី។
ដំណឹងដែលល្អនោះ គឺវាអាចចៀសវាងបាន ដោយសារការតាមដានពិនិត្យ រកមើល កោសិកា មហារីកមាត់ស្បូន និងការចាក់វ៉ាក់ស៊ាំងការពារវីរុស HPV (Human Papillomavirus) ដែលអាចបង្ករជាជំងឺ មហារីកមាត់ស្បូននៅពេលវាវវិវត្តន៍ ច្រើនឆ្នាំ។ ជំងឺនេះ កាចសាហាវ ហើយឆក់យកជីវិតស្ត្រីអស់ជាច្រើននាក់។
អ្វីទៅហៅថាជំងឺមហារីកមាត់ស្បូន?
មហារីកមាត់ស្បូនកើតឡើង នៅពេលដែលកោសិកាមាត់ស្បូន រីកដុះដាលមូលហេតុដែលធ្វើ អោយរាងកាយយើងមិនអាចគ្រប់គ្រងបានឡើយ។
ជំងឺនេះកើតឡើងតាមរបៀបណា?
គេសង្កេត ឃើញថាជំងឺមហារីកស្បូន ដល់ទៅ៩៥ភាគរយមាន ជាប់ពាក់ព័ន្ឋនឹងវត្តមាននៃវីរុស HPV ។ ពពួកវីរុស HPV នេះជាមូលហេតុបង្កអោយមានដំបៅមាត់ស្បូន ដែលឈានទៅរកមហារីក ។ ប៉ុន្តែវានៅ មានកត្តារួមផ្សំជាច្រើនទៀត ដែលជួយជំរុញអោយទៅរកមហារីក មាត់ស្បូន ដូចជា ការរួមភេទ វ័យក្មេងពេក ការមានដៃគូរួមភេទច្រើនការឆាប់មានគភ៌ នៅអាយុវ័យក្មេង ការមានកូនច្រើន ការជក់បារី កង្វះជាតិវីតាមីន រឺអ័រម៉ូន ការប្រើថ្នាំពន្យាកំណើតនិងការឆ្លងជំងឺកាមរោគផ្សេងៗទៀត។ ស្ត្រីដែលមិនបានពិនិត្យមាត់ស្បូន មានហានិភ័យជាងគេបំផុតក្នុងការ កើតជំងឺមហារីកមាត់ស្បូននេះ។ ដូច្នេះបើសិន ជាអ្នកឈានដល់អាយុ២�� ឆ្នាំគេណែនាំអោយ អ្នកគួរ តែពិនិត្យមាត់ស្បូន ។
ការពិនិត្យមាត់ស្បូននេះត្រូវបន្ត ធ្វើទៀតរៀងរាល់៣ឆ្នាំម្តងរហូតដល់អ្នកអាយុ៦៥ឆ្នាំ។ វានឹងក្លាយជាកំហុសឆ្គងដ៏គួរអោយ សោកស្តាយមួយបើសិនជាអ្នកមិន ទៅពិនិត្យមាត់ស្បូនដោយ សារតែការអៀនខ្មាស់។
ដំណាក់កាលត្រៀមកើត មហារីកមាត់ស្បូន នៅដំណាក់កាលត្រៀមកើតជំងឺ មហារីកនេះគេបែងចែកចេញជាបីដំណាក់កាល
ដំណាក់កាលត្រៀមមធ្យម(CIN I)
ដំណាក់កាលធ្ងន់(CIN II)
ដំណាក់កាលធ្ងន់ធ្ងរខ្លាំង (CIN III)
ជំងឺមហារីកមាត់ស្បូនមានបួនដំណាក់កាល
ដំណាក់កាលទី១: វាកើតមានតែនៅមាត់ស្បូន និងមិនរាលដាលទៅណាទេ។
ដំណាក់កាលទី២: វារាលដាលហួសពីមាត់ស្បូន ដល់រន្ឋយោនីផ្នែកខាងលើ និងកោសិកានៅជំវិញមាត់ស្បូន។
ដំណាក់កាលទី៣: ជម្ងឺមហារីកមាត់ស្បូនបានរាលដាល ដល់រន្ឋយោនីផ្នែកខាងក្រោម និង/រឺជញ្ជាំងអាងត្រកៀក។
ដំណាក់កាលទី៤: ជម្ងឺមហារីកមាត់ស្បូននេះបានរាលដាលហួស ពីអាងត្រកៀកហើយទៅដល់់ផ្លោកនោម និងពោះវៀនធំផ្នែកខាងក្រោម។
តើជំងឺនេះលេចចេញរោគសញ្ញាអ្វីខ្លះ?
នៅដំណាក់កាលត្រៀម កើតមហារីកមាត់ស្បូនគេមិនឃើញមាន រោគសញ្ញាអ្វីទេ។ ប៉ុន្តែនៅដំណាក់កាលទីមួយ និងទីពីរនៃជំងឺមហារីកនោះវាមានការហូរឈាម នៅចន្លោះពេល នៃការមកឈាមរដូវ។ ដូច្នេះនៅពេលអ្នកមានរោគសញ្ញានេះអ្នកត្រូវតែពិនិត្យតាមដាន។ អ្នកជំងឺក៏អាចមានការឈឺចាប់ ឫហូរឈាមនៅពេល មានការរួមេភទផងដែរ។
ការព្យាបាលជម្ងឺមហារីកមាត់ស្បូន
នៅក្នុងដំណាក់កាលត្រៀម កើតមហារីកមាត់ស្បូនទាំងអស់ត្រូវតែ ទទួលការព្យាបាល។ ប៉ុន្តែមានគ្រូពេទ្យខ្លះ នៅរង់ចាំមើលសិនដោយ ធ្វើការតាម ដាន និងពិនិត្យមាត់ស្បូន។ ការព្យាបាលនៅដំណាក់កាល នេះទាក់ទង នឹងការប្រើវិធីម្យ៉ាងដែលភាសា អង់គ្លេសហៅថា colposcopy។ Colposcopy គឺជាការថត មាត់ស្បូន ដោយប្រើមីក្រូស្កុបពិសេសម្យ៉ាង ដើម្បី បើកមាត់ស្បូនរកមើលកោសិកាមិនធម្មតា។ គេអាចនឹងច្រឹបយកកោសិកា មាត់ស្បូនទៅពិនិត្យ
រកមើល ជំងឺមហាររីក។
គេអាចនឹងព្យាបាលដោយ ប្រកាំរស្មីឡាហ្សែរដើម្បីបំផ្លាញ កោសិកាដែលមិនធម្មតា ឫវិធីព្យាបាលធ្វើអោយកោសិកា ងាប់ដោយភាពត្រជាក់(វិធីនេះគេហៅថាcryosurgery) ឫក៏កាត់ចោល កោសិកាមិនធម្មតាដោយ វិធីម្យ៉ាង ដែលហៅថាdiathermy loop excision (DLE)។
គេអាចធ្វើការវះកាត់ ដោយវិធីម្យ៉ាងទៀត ក្នុងបំណងកាត់ចោលកោសិកា មាត់ស្បូនច្រើនជាងនេះ។ វិធីនេះគេហៅថា cone biopsy ដោយមានការ ប្រើថ្នាំសន្លប់ផង។ ការព្យាបាលដ៏ពេញ លេញចំពោះជម្ងឺមហារីកមាត់ស្បូន នេះអាស្រ័យទៅលើដំណាក់កាល នីមួយៗនៃជំងឺមហារីក។ ការព្យាបាលអាច ជាការវះកាត់ ឫការប្រើកាំរស្មីឫក៏វិធីទាំងពីរតែម្តង។
ជំងឺមហារីកមាត់ស្បូន ចំនួនពាក់កណ្តាលត្រូវបាន គេព្យាបាលដោយកាំរស្មី។ ប៉ុន្តែគេចូលចិត្តធ្វើការព្យាបាល ដោយវះកាត់តែមួយមុខចំពោះ ស្ត្រីដែលមាន វ័យក្មេងដោយបារម្ភ អំពីផលប៉ះពាល់ ដែលបណ្តាលមក ពីការប្រើកាំរស្មីទៅលើ ពោះវៀន និងមុខងារងផ្លូវភេទ។
ការវិវត្តន៍ទៅមុខទៀតទៅជាយ៉ាងណា?
បន្ទាប់ពីការព្យាបាល អ្នកនឹងតម្រូវអោយធ្វើការ ពិនិត្យយ៉ាងទៀងទាត់នៅក្នុងរយះពេលប្រាំ ឆ្នាំដើម្បីអោយប្រាកដ ថាជំងឺមហារីកនេះ មិនបានរាលដាល ទៅ សរីរាង្គផ្សេងទេ។ អ្នកស្ទើរតែប្រាកដណាស់ នឹងមិនអាចមានកូនទៀត បើទេសិន ជាក្រពេញអូវែររបស់អ្នកត្រូវ កាត់ចេញដែរនោះ។ អ្នកក៏អាចអស់រដូវ មុន អាយុផងដែរ។