ខ្នុរ ជាផ្លែឈើត្រូពិចដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយផ្លែឈើនេះក៏អាចយកមកធ្វើជាអាហារសម្រន់ដ៏ប្រសើរបំផុតមួយសម្រាប់ទប់ទល់នឹងការឃ្លានកំឡុងពេលមានផ្ទៃពោះផងដែរ។ ប៉ុន្តែថាតើការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះនេះល្អ ឬមានសុវត្ថិភាពដែរទេ? យោងតាមអ្នកឯកទេសខាងរោគស្ត្រីភាគច្រើនបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះអាចទទួលទានបានសឹងតែគ្រប់ផ្លែឈើទាំងអស់ រួមបញ្ចូលទាំងផ្លែខ្នុរ ប៉ុន្តែក្នុងបរិមាណសមស្របល្មម ឬមិនច្រើនពេក។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងថាតើស្ត្រីមានផ្ទៃពោះគួរ ឬមិនគួរដាក់បញ្ចូលផ្លែខ្នុរក្នុងរបបអាហារប្រចាំថ្ងៃ ៖
– តើមានសុវត្ថិភាពដែរទេក្នុងការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះ?
ពិតណាស់ វាមានសុវត្ថិភាពក្នុងការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះដរាបណាអ្នកញ៊ាំវាក្នុងបរិមាណសមល្មមមិនច្រើនពេក។ ខ្នុរមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន B6 និងជាតិប៉ូតាស្យូម រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។
– តើការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅ?
១. ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ ផ្លែខ្នុរ ជាប្រភពដ៏ប្រសើរនៃវីតាមីន A, B និង C ដែលជួយក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំមានលក្ខណៈប្រសើរឡើង។ ដូច្នេះវាកាត់បន្ថយ
ហានិភ័យនៃមេរោគឆ្លងទូទៅ។
២. សម្រួលដល់ការរំលាយអាហារ ៖ អាការៈទល់លាមកតែងកើតឡើងជាធម្មតាកំឡុងពេលមានផ្ទៃពោះ។ ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary fiberដែលជួយសម្រួលការរំលាយអាហារ និងកាត់បន្ថយបំបាត់អាការៈទល់លាមក។
៣. គ្រប់គ្រងសម្ពាធឈាម ៖ ប្រភពដ៏ប្រសើរមួយនៃជាតិប៉ូតាស្យូម គឺផ្លែខ្នុរ។ ដូច្នេះការទទួលទានផ្លែខ្នុរមានប្រសិទ្ធិភាពជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ទប់ស្កាត់ហា
និភ័យនៃជំងឺបេះដូង។
៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម ៖ ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយសារធាតុ folate និងជាតិដែកដែលចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះក្នុងការរក្សាបាននូវកម្រិតអេម៉ូក្លូប៊ីន ហើយទប់ស្កាត់បញ្ហានៃជំងឺស្លេកស្លាំងដោយកង្វះជាតិដែក ឬជំងឺខ្វះគ្រាប់ឈាមក្រហម។
៦. ល្អសម្រាប់សុខភាពឆ្អឹង ៖ បរិមាណនៃជាតិម៉ាញ៉េស្យូមនៅក្នុងផ្លែខ្នុរជួយបង្កើនសុខភាពឆ្អឹងឲ្យកាន់តែរឹងមាំប្រសើរឡើងទាំងចំពោះស្ត្រីជាម្ដាយ និងទារកក្នុងផ្ទៃ។ ការទទួលទានខ្នុរក៏ជួយទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ។
៨. បង្កើនថាមពល ៖ ផ្លែខ្នុរ មានផ្ទុកនូវជាតិស្ករធម្មជាតិ fructose និង sucrose ដែលផ្ដល់នូវអ្នកនូវថាមពលបន្ថែមភ្លាមៗ។
៨. ជំនួយដល់ការវិវត្តន៍ ឬលូតលាស់នៃគភ៌ ៖ ផ្លែខ្នុរ មានផ្ទុកនូវវីតាមីន A ដែលដើរតួនាទីយ៉ាងសំខាន់ចំពោះការមើលឃើញ ឬសុខភាពភ្នែក និងកោសិកានៃគភ៌។
– ផលប៉ះពាល់ដែលអាចនឹងកើតមានក្រោយការទទួលទានខ្នុរកំឡុងពេលមានផ្ទៃពោះ
១. អាចបង្កបញ្ហាប្រតិកម្មអាឡែកស៊ី ៖ ប្រសិនបើអ្នកមិនធ្លាប់ទទួលទានផ្លែខ្នុរពីមុនមកទេ នោះកំឡុងពេលមានផ្ទៃពោះមិនមែនជាវេលាល្អដើម្បីសាកល្បងឡើយ ដោយសារអ្នកមិនដឹងខ្លួនឯងប្រតិកម្មជាមួយជាមួយផ្លែឈើនេះឬអត់។
២. បង្កបញ្ហាឈឺពោះ ៖ ការទទួលទានផ្លែខ្នុរច្រើនពេល អាចបណ្ដាលឲ្យពិបាករំលាយអាហារ ហើយរាគ ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ។
៣. ធ្វើឲ្យឈាមកក ៖ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងជំងឺឈាមផ្សេងៗ ចូរជៀសវាងទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះក៏ព្រោះវាអាចបង្កើនការកកឈាម។
៤. កម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖ តាមរយៈបរិមាណនៃជាតិស្ករធម្មជាតិខ្ពស់ដែលវាមានផ្ទុក ខ្នុរអាចបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាមបាន។ ដូច្នេះប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ចូរជៀសវាងទទួលទានផ្លែខ្នុរ៕