កាបូនម៉ូណូអុកស៊ីតត្រូវបានគេស្គាល់ថា ជាឃាតករឈាមត្រជាក់ ដោសយារតែវាជាឧស្ម័នពុលដែលគ្មានក្លិន និងរសជាតិឡើយ។ ក្នុងសហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាង ៤០០នាក់ក្នុងមួយឆ្នាំៗដោយសារតែពុលកាបូនម៉ូណូអុកស៊ីតនេះ ហើយក៏មានមនុស្សច្រើនជាង ៥០០០០នាក់ដែរ ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសារតែការប៉ះពាល់នឹងឧស្ម័នមួយនេះ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការបន្ថយឱកាសពុលCO នេះ៖
- មិនត្រូវឲ្យម៉ូូតូបញ្ឆេះចោលខណៈពេលដែលទុកវានៅក្នុងបន្ទប់ឡើយ
- មិនត្រូវបើកដំណើរការណ៍ចរន្តភ្លើង ឬម៉ាស៊ីនដំនណើរការណ៍ដោយសាំងក្នុងបន្ទប់បិទជិតឡើយលុះត្រាតែមានបំពាក់ឧបករណ៍ជំនាញសង្គ្រោះត្រឹមត្រូវក្នុងនោះ
- មិនត្រូវប្រើធ្យូងបង្កាត់ភ្លើងនៅក្នុងផ្ទៃដែលបិទជិត ឬតង់ឡើយ
- បើសិនជាអ្នកគិតថា អ្នកបានប៉ះពាល់នឹងឧស្ម័នម៉ូណូអុកស៊ីត ចូរស្វែងរកការព្យាបាលភ្លាម៕