ជំងឺគាំងបេះដូងច្រើនតែកើតមាននៅពេលកំណកឈាមស្ទះជិតលំហូរឈាមក្នុងសរសៃឈាមបេះដូង Coronary ដែលវាជាសរសៃឈាមទៅចិញ្ចឹមសាច់ដុំរបស់បេះដូង។ ការរ៉ាំងស្ទះលំហូរឈាមដែលកើតមានក្នុងពេលគាំងបេះដូងអាចធ្វើអោយខូចខាត ឬបំផ្លាញផ្នែកណាមួយនៃសាច់ដុំបេះដូងបាន។

ផលវិបាកនៃការគាំងបេះដូងច្រើនតែទាក់ទងទៅនឹងការខូចខាតដែលបានកើតមានរួចលើបេះដូង។ ការខូចខាតនេះអាចបណ្តាលអោយមានបញ្ហាដូចខាងក្រោម៖
– បេះដូងដើរខុសចង្វាក់៖ បើសិនជាសាច់ដុំបេះដូងត្រូវបានខូចខាតដោយសារតែជំងឺគាំងបេះដូង ភាពមិនធម្មតានៃចរន្តអគ្គិសនីក្នុងបេះដូងអាចនឹងកើតមាន ដែលវាជាមូលហេតុនាំអោយបេះដូងដើរខុសចង្វាក់ ហើយមួយចំនួនអាចមានលក្ខណៈធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិតទៀតផង។
– ខ្សោយបេះដូង៖ ក្នុងចំណោម នៃជាលិកាដែលខូចខាតក្នុងបេះដូង ប្រហែលជាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដែលមិនអាចអោយសាច់ដុំបេះដូងធ្វើការច្របាច់ឈាមចេញទៀតបាន។ ការខ្សោយបេះដូងប្រហែលជាបញ្ហាបណ្តោះអាសន្នទេ ហើយវានឹងបាត់ទៅវិញក្រោយពីការគាំងបេះដូងត្រូវបានជាមកវិញ។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏អាចជាជំងឺរ៉ាំរ៉ៃបានដែរដោយសារតែការខូចខាតកាន់តែច្រើន និងជាប់រហូទទៅលើបេះដូងក្រោយពីគាំងបេះដូងរួច។
– រហែកបេះដូង៖ កន្លែងនៃសាច់ដុំបេះដូងដែលខ្សោយដោយសារតែការគាំងបេះដូងអាចនឹងរហែក បន្សល់ជាប្រហោងក្នុងបេះដូង។ ការរហែកបេះដូងបែបនេះច្រើនតែប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺ។
– បញ្ហាប្រើសបេះដូង៖ ប្រើសបេះដូងខូចខាតក្នុងពេលគាំងបេះដូងប្រហែលជាកើតមានជាលក្ខណៈធ្ងន់ធ្ងរ, និងគំរាមគំហែងដល់អាយុជីវិតទៀតផង៕