ជំងឺមហារីកក្រពេញប្រូស្តាត គឺមានការវិវត្តន៍នៅក្នុងក្រពេញប្រូស្តាតរបស់បុរស ដែលជាក្រពេញមួយមានទំហំប៉ុនគ្រាប់វាល់ណាត់ និង ស្ថិតនៅខាងក្រោមប្លោកនោមដែលវាមាននាទីផលិតសារធាតុរាវ មួយចំនួននៅក្នុងទឹកកាម។
វាគឺជាជំងឺមហារីកមួយដែលតែងតែកើតមានចំពោះបុរស បន្ទាប់ពីជំងឺមហារីកស្បែក។ មហារីកក្រពេញប្រូស្តាតជារឿយៗ មានការវិវត្តន៍យ៉ាងយឺត និង មិនបណ្តាលអោយមានមហន្តរាយគួរអោយកត់សំគាល់នោះទេ។ប៉ុន្តែ មានប្រភេទមួយចំនួន គឺមានសភាពកាចសាហាវជាង និង អាចរីករាលដាលយ៉ាងលឿន ដោយមិនមានការព្យាបាលបាន ។
រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត
នៅក្នុងដំណាក់កាលដំបូង បុរសអាចនឹងមិនមានរោគសញ្ញាអ្វីនោះទេ។ ក្រោយមកទៀត រោគសញ្ញាអាច រួមមានដូចជា ៖
- បត់ជើងតូចញឹកញាប់ ជាពិសេសនៅពេលយប់ ។
- មានភាពពិបាកក្នុងចាប់ផ្តើម ឬ បញ្ឈប់ការបត់ជើងតូច។
- ទឹកនោមចេញតិចៗ ឬ ដាច់ៗ ។
- មានអារម្មណ៍ថាឈឺចាប់ ឬ ផ្សាក្នុងពេលបត់ជើងតូច ឬ ពេលបាញ់បញេ្ចញទឹកកាម។
- មានឈាមនៅក្នុងទឹកនោម ឬ នៅក្នុងទឹកកាម។មហារីកក្នុងដំណាក់កាលធ្ងន់ធ្ងរ អាចបណ្តាលអោយមានការឈឺចាប់ខ្លាំង នៅចង្កេះផ្នែកខាងក្រោម, ត្រគាកឬ កំភ្លៅផ្នែកខាងលើ ៕