ទឹកក្រូចច្របាច់ គឺត្រូវបានគេដឹងថា ជាជម្រើសនៃភេសជ្ជៈដ៏ល្អបំផុតសម្រាប់ ទទួលទានជាមួយនឹងអាហារពេលព្រឹក។ វាមានរសជាតិផ្អែមឆ្ងាញ់ និង សម្បូរទៅដោយវីតាមីន C ដែលពិតជាល្អចំពោះសុខភាព។ បើទោះជាអ្នកចង់ផឹកទឹកក្រូចច្របាច់មួយកែវ ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់របស់វា នៅក្នុងពេលព្រឹក តែវាពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក។
![](https://www.health.com.kh/wp-content/uploads/2021/12/protect-heart-attack1.jpg)
សាធាតុចិញ្ចឹមបំប៉នសំខាន់ៗដែលមាននៅក្នុងទឹកក្រូចច្របាច់
រាល់ប្រភេទនៃទឹកក្រូចច្របាច់ទាំងអស់ មានផ្ទុកនូវ កាឡូរីចំនួន ១១០កាឡូរី ក្នុងទឹកក្រូចច្របាច់មួយកែវ។ ក្នុងមួយកែវ នៃទឹកក្រូចច្របាច់ទាំងនេះ មានជាតិស្ករប្រមាណជា ២១ក្រាម, កាបូអ៊ីដ្រាត ១២ក្រាម, ជាតិខ្លាញ់តិចជាង ០,១ក្រាម និង មានជាតិសសៃប្រហែលជា ០,៥ក្រាម។ ការផ្ទុកនូវជាតិសសៃនេះ អាចនឹងកើនឡើង ទៅតាមវត្តមានរបស់សាច់ក្រូចដែលមាននៅក្នុងនោះ ។ ទឹកក្រូចច្របាច់ស្រស់ៗ ដែលអ្នកធ្វើដោយខ្លួនឯង នៅផ្ទះ អាចមានផ្ទុកជាតិសសៃជិតដល់ទៅ ៤ក្រាម។ ទឹកក្រូចច្របាច់នេះ ក៏ជាប្រភពដ៏ល្អបំផុត នៃសារធាតុវីតាមីន Cផងដែរ ។
អត្ថប្រយោជន៍ចំពោះសុខភាព
ភាគច្រើននៃគុណសម្បត្តិរបស់ទឹកក្រូចច្របាច់ចំពោះសុខភាព គឺដោយសារតែ ការផ្ទុកនូវកម្រិតដ៏ខ្ពស់ នៃវីតាមីន C របស់វា។ វីតាមីននេះ គឺមានទំនួលខុសត្រូវ ចំពោះការបង្កើតឡើងនូវជាតិកូឡាជែន ដែលជាប្រូតេអ៊ីន ម្យ៉ាងដែលរាងកាយយើង ត្រូវការដើម្បីបង្កើត សសៃចំណង, សសៃឈាម, ស្បែក និង សសៃពួរសាច់ដុំ។ វាក៏ជួយផងដែរ ក្នុងការបង្ការនូវ ការបំផ្លាញរបស់កោសិកាសេរី ដែលអាចធ្វើអោយយើងចាស់មុនអាយុ, ប្រឈមនឹងជំងឺមហារីកជាក់លាក់មូយចំនួន និង ការពារនូវជំងឺសសៃឈាមបេះដូងបានផងដែរ ៕