តើអ្នកមានដឹងទេថា ក្រូចឆ្មារអាចជួយអ្នក ក្នុងការបំបាត់ស្នាមជ្រាវជ្រួញបាន ?
ចិតក្រូចឆ្មារជាជំនិតស្តើងៗ រួចយកវាមកឈ្លីម៉ាស្សា នៅលើកន្លែងដែលមានស្នាមជ្រាវជ្រួញ នៅលើផ្ទៃមុខរបស់ អ្នក។ ជាតិអាស៊ីតរបស់ក្រូចឆ្មារ អាចជួយអោយស្បែក មើលទៅភ្លឺថ្លាជាងមុន និង ថែមទាំងអាចកាត់បន្ថយនូវ ភាពជ្រាវជ្រួញទាំងនេះបាន។
ធ្វើការដកដង្ហើមចូល អោយបានវែងៗ ចំពោះការបន្ថែមនូវការព្យាបាលដោយក្លិន ប្រហើរនៃក្រូចឆ្មារ ដែលវាអាចអោយអារម្មណ៍អ្នក មានភាពស្រស់ស្រាយបានមួយកម្រិតផងដែរ។