វិធីធ្វើអោយធ្មេញស ជាងមុន ដោយការប្រើសម្បកចេក គឺជាវិធីមួយដ៏មានសុវត្ថិភាព និង ផ្តល់ផលល្អ ចំពោះសុខភាពមាត់ធ្មេញ ដោយសារតែសម្បកចេក គឺជាប្រភពដ៏ល្អបំផុត នៃសារជាតិរ៉ែ និង វីតាមីន។ ពួកវា នឹងមិនធ្វើអោយធ្មេញរបស់អ្នកសឹកបាន ដូចជា ប្រដាប់សម្អាតធ្មេញបែបធម្មជាតិដទៃទៀតនោះទេ ។ ហើយចំណុចដ៏ល្អមួយផ្សេងទៀតនោះគឺថា វាមានតម្លៃថោក និង ងាយស្រួលរកបាន។
អ្នកអាចធ្វើការដុសសម្អាតធ្មេញរបស់អ្នក ជាមួយនឹងថ្នាំដុសធ្មេញធម្មតា ជាមុនសិន ឬ ក៏អ្នកអាចធ្វើ ការសម្អាតជាមួយនឹងសម្បកចេកនេះ មុន រួចបានដុសសម្អាតធ្មេញតាមក្រោយ។
ជាដំបូង អ្នកត្រូវយកសម្បកចេកមួយផ្លែ ដោយយកស្រទាប់ផ្នែកខាងក្នុងរបស់វា យកមកត្រដុសថ្នមៗ នៅពីលើធ្មេញរបស់អ្នក អោយបានប្រហែលជា ២នាទី ។ សារធាតុរ៉ែដ៏អស្ចារ្យ ដែលមាននៅក្នុងសម្បក ផ្លែចេក នេះមានដូចជា ប៉ូតាស្យូម, ម៉ាញ៉េស្យូម និង ម៉ង់កាណេស នឹងធ្វើការបឺតស្រូបបានយ៉ាងល្អ ចូលទៅក្នុងធ្មេញ ដែលវាអាចនឹងជួយអោយធ្មេញអ្នកស តាមបែបធម្មជាតិបាន ៕