ការយកដុំទឹកកក មកត្រដុសជូតថ្នមៗ នៅលើផ្ទៃមុខនៃតំបន់ដែលត្រូវបានរងគ្រោះដោយសារមុន គឺវា អាចកាត់បន្ថយបាននូវ ស្ថានភាពអាក្រក់របស់មុន។ វាគប្បីត្រូវបានធ្វើ អោយបានជាបន្តបន្ទាប់។ យកដុំ ទឹកកក មកត្រដុសលើពួកវា អោយបាន១ ឬ ២នាទី។ ប្រសិនបើតំបន់នោះហាក់មានសភាពស្ពឹក នោះអ្នកត្រូវសម្រាក ១នាទីសិន និង បន្ទាប់មកចាប់ផ្តើមធ្វើវាម្តងទៀត។
ការប្រើនូវវិធីនេះ គឺអាចជួយ កំចាត់មុន ក្នុងកម្រិតស្រាលបានត្រឹម តែរយៈពេល ២ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវចងចាំថា ស្បែករបស់អ្នក គឺអាចទទូលយកវា បានមុនពេលដែល អ្នកសម្រេចជ្រើសរើសនូវវិធីនេះ មកអនុវត្ត៕