នៅពេលដែលរន្ធញើសត្រូវបានបិតដោយសារជាតិប្រេងកោសិកាស្បែកងាប់ និងបាក់តេរីវាអាចបង្ករឲ្យកើតមានមុននៅលើមុខអ្នក។ ច្រមុះមានក្រពេញប្រេងជាច្រើនហើយវាគឺជាកន្លែងដែលច្រើនតែមានមុន។ អ្នកអាចកំចាត់មុននេះបានដោយការស្ទីម, ប្រើទឹកលាងសម្អាតមុខឬម៉ាស្សបកមុនប៉ុន្តែមុនភាគច្រើនគួរតែទុកឲ្យវាបាត់ទៅវិញដោយខ្លួនវា។
ការប្រើប្រាស់ថ្នាំព្យាបាលមុនអាចជួយពន្លឿនល្បឿននៃការជាសះស្បើយដោយស្បែកបឺតយកជាតិថ្នាំនោះហើយសម្លាប់បាក់តេរីពីខាងក្នុងមុន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រកំចាត់មុនលើច្រមុះដោយប្រើម៉ាស្សបកមុន៖
១. ចូររៀបចំម៉ាស៊ីនស្ទីម (ចំហុយ) មុខហើយបើកវា។ បន្ទាប់មកអង្គុយជិតម៉ាស៊ីនស្ទីមហើយបែរមុខដាក់លើវាដើម្បីស្ទីម។ ចូរស្ទីមមុខឲ្យបាន ១០នាទី បន្ទាប់មកបិតម៉ាស៊ីន។ ប្រសិនបើអ្នកមានអារម្មណ៍ថាវិលមុខនៅមុន ១០នាទី ចូរបិតម៉ាស៊ីនហើយចាកចេញ។
២. បន្ទាប់មកលាងសម្អាតដៃរបស់អ្នកជាមួយនឹងសាប៊ូដែលគ្មានជាតិប្រេងហើយជូតឲ្យស្ងួត។
៣. ជំហានបន្ទាប់ អ្នកត្រូវយកទឹកក្តៅឧណ្ហៗមកជូតលើច្រមុះរបស់អ្នកថ្នមៗឲ្យសើមហើយដាក់សាប៊ូលាងមុខ (cleanser) បន្តិចនៅលើចង្អុលដៃរបស់អ្នក។
៤. ចូរយកសាប៊ូលាងមុននោះមកម៉ាស្សាលើច្រមុះរបស់អ្នក។ ចូរកុំភ្លេចលាងផ្នែកខាងក្នុងនៃច្រមុះរបស់អ្នកផង។ បន្ទាប់មកលាងវាចេញហើយយកកន្សែងមកផ្តិតឲ្យស្ងួត។
៥. បន្ទាប់មកយកម៉ាស្សមកមុនច្រមុះមកបិតលើច្រមុះរបស់អ្នកហើយទុកវាប្រហែល ៥នាទី ឬអានការណែនាំនៅលើសម្បកផលិតផលដើម្បីកំណត់ម៉ោងឲ្យបានត្រឹមត្រូវទៅតាមផលិតផលនីមួយៗ។
៦. បកម៉ាស្សចេញ។
៧. លាងសម្អាតច្រមុះរបស់អ្នកដោយប្រើទឹកក្តៅឧណ្ហៗដើម្បីសម្អាតមុនដែលជ្រុះចេញមក។
៨. ដាក់ថ្នាំព្យាបាលមុនបន្តិចនៅលើចុងម្រាមដៃរបស់អ្នកហើយម៉ាស្សាលើច្រមុះ។
ចំណាំ៖ អ្នកមិនគួរច្របាច់ ឬញិចមុននោះឡើយព្រោះវាអាចបង្ករឲ្យមានស្នាមឬកើតមានមុនកាន់តែច្រើន៕