អ្នកប្រហែលជាមិនចាប់អារម្មណ៍នឹងភាពទន់របស់សក់អ្នករហូតទាល់តែវាលែងទន់។ ការមានសក់ទន់មិនមែនជារឿងពិបាកនោះទេ បើទោះបីជាអ្នកមានសក់រួញក៏ដោយ។ អ្នកត្រូវចំណាយពេលនិងខិតខំបន្តិច ប្រសិនបើអ្នកមានសក់ខូច ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានសក់ទន់រលោង។ នៅពេលដែលអ្នកថែរក្សាសក់របស់អ្នកបានល្អ នោះអ្នកនឹងអាចជួយសក់របស់អ្នកឲ្យស្អាតជាងមុន និងមានភាពទន់ជាងមុន។
១. ចូរប្រើផលិតផលសំណើមលើសក់របស់អ្នក។ ការមានជាតិសំណើមគ្រប់គ្រាន់លើសក់នឹងជួយធ្វើឲ្យវាទន់ជាងមុន។ នៅពេលដែលអ្នកទិញសាប៊ូនិងសាប៊ូបន្ទន់ ចូរស្វែងរកផលិតផលណាដែលមានផ្សំពីរូបមន្តសម្រាប់សក់ស្ងួត។
២. កក់សក់របស់អ្នកយ៉ាងតិចណាស់ម្តងក្នុងមួយសប្តាហ៍ ប៉ុន្តែមិនត្រូវប្រើសាប៊ូរាល់ថ្ងៃឡើយ។ ការកក់សក់ញឹកញាប់ពេកអាចបង្ករឲ្យមានសភាពស្ងួតនៃសក់។ ប្រសិនបើអ្នកត្រូវការមុជទឹកទាំងសក់រៀងរាល់ថ្ងៃ អ្នកគួរប្រើសាប៊ូបន្ទន់ និងសិតសក់ឲ្យបានល្អ។
៣. ប្រមូលផ្តុំសាប៊ូបន្ទន់ទៅលើផ្នែកខាងចុងនៃសក់ មិនមែនផ្នែកគល់សក់ទេ។ ចុងសក់គឺចាស់ជាង ហើយងាយនឹងស្ងួតជាង។
៤. ចូរត្រឹមសក់ដែលបែកចុងជាប្រចាំ។ អ្នកអាចទៅឲ្យជាងធ្វើការតម្រឹម ឬក៏តម្រឹមខ្លួនឯងក៏បាន ប្រសិនបើអ្នកចេះប្រយ័ត្ន។ រៀងរាល់បីខែម្តង ចូរតម្រឹមសក់ចុងប្រហែល ៧មីលីម៉ែត្រ ចេញ។ វាជួយកាត់សក់ដែលស្ងួតនិងងាប់ចេញ ហើយក៏ជួយបង្ការមិនឲ្យមានសក់បែកចុងផងដែរ។
៥. ចូរគេងដោយប្រើមួកធ្វើពីសូត្រ ឬប្រើស្រោមខ្នើយសូត្រ។ វាមានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសក់រួញ ឬស្ងួត។ ស្រោមខ្នើមសាច់ក្រណាត់ធម្មតាអាចបឺតយកជាតិសំណើមពីសក់ ដែលធ្វើឲ្យវាកាន់តែស្ងួត និងមិនសូវទន់។
៦. ប្រើជែលដែលគ្មានជាតិអាល់កុល ព្រោះជាតិអាល់កុលធ្វើឲ្យសក់ឆាប់ស្ងួត៕