មុនអាច បន្សល់អោយអ្នកនូវសន្លាក និង ស្នាមដែលងាយនឹងមើលឃើញ ហើយវាអាចនឹងធ្វើអោយអ្នក បាត់បង់នូវ ជំនឿចិត្តលើខ្លួនឯង។
ការណែនាំខាងក្រោមនេះ នឹងជួយផ្តល់អោយ អ្នកនូវវិធីងាយៗ ក្នុងការបំបាត់ពួកវា ចេញពីផ្ទៃមុខរបស់អ្នក ។
- បញ្ឈប់ការញេចមុន ។ ការស្ទាបអង្អែល នឹងកាន់តែធ្វើអោយវារីកធំ និង ឡើងក្រហម។ ប្រសិនបើអ្នកពិត ជាចង់ញេចវាចេញនោះ អ្នកត្រូវប្រាកដថា កន្លែងនោះ និង ដៃរបស់អ្នកស្អាត និង មិនមានការចំលងរោគ។ វិធីសាស្ត្រដ៏ល្អបំផុត ក្នុងការដោះស្រាយនឹងសន្លាក និង ស្នាមដាច់រលាត់ ដោយសារមុន នោះគឺអ្នក គ្រាន់តែទុកវាអោយបាត់ ដោយខ្លួនឯង។ អ្នកត្រូវរក្សាកន្លែងដែល មានផលរំខាននោះអោយស្អាតល្អ និង លាប គ្រឿង សំអាតតិចតួចបំផុត នៅលើវាតាមដែលអាចធ្វើបាន ។
- ត្រូវផ្តល់សំណើម និង ការពារវា ។ តែងតែប្រើនូវក្រែមផ្តល់សំណើម ដែលគ្មានជាតិខ្លាញ់ និង មានជាតិ SPF ។ ប្រើក្រែមការពារកំដៅថ្ងៃ អោយបានល្អ ដែលមានកម្រិត SPF ៣០ នៅលើផ្ទៃមុខ និង ដងខ្លួន។
- ប្រើក្រែមបំបាត់ ស្នាមសន្លាក។ បន្ទាប់ពីការរលាករោល នោះនឹងមានការកើនឡើងនូវជាតិពណ៌ ខ្ពស់ ( ស្នាមពណ៌ក្រហម ឬ ត្នោត) នៅលើស្បែក ។ អ្នកអាចប្រើផលិតផលបំបាត់ស្លាកស្នាម មួយចំនួនដូចជា ៖ Nucellle Mandelic Acid, Zenmed , ទឹកសូលុយស្យុង Neutrogena Advanced ដែលជួយបកស្នាម មុន នៅលើស្បែកជាដើម ។ ចំពោះស្នាមប្រហោង ខូង និង មានស្នាមពៀច នៅក្រោមស្បែក វិធីព្យាបាលដ៏ មាន ប្រសិទ្ធភាពបំផុតនោះគឺ អ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យសើរស្បែក ។
- សាកល្បងប្រើក្រែមប្តូរពណ៌ស្បែក ។ មានផលិតផល ក្រែមប្តូរពណ៌ស្បែកជាច្រើន ប្រភេទដែលមានដាក់ លក់នៅលើទីផ្សារ។ វាអាចនឹងស្តាប់ទៅ ដូចជាមានការឈឺចាប់ ប៉ុន្តែវាមិនមែនដូចដែល អ្នកគិតនោះទេ ។ Hydroquinone គឺជាក្រែមមួយ ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង ហើយដើម្បីទិញវាបាន នោះទាល់តែអ្នក បានទទួលវេជ្ជបញ្ជាពី គ្រូពេទ្យ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកអាចទិញផលិតផល ផ្សេងទៀតដែល មិនសូវមានឥទ្ធិលខ្លាំងពេក ពីតាមឱសថស្ថាននានា។ អ្នកត្រូវលាប តិចៗនៅលើបរិវេណដែលមាន ផលប៉ះ ពាល់ អោយបានពីរដងក្នុងមួយថ្ងៃ។ វាអាចនឹងជួយអ្នកបាន ប៉ុន្តែអ្នកត្រូវប្រើវា ក្នុងរយៈពេលមួយខែ ដើម្បី បានឃើញនូវការវិវត្ត បានល្អប្រសើរ ។
- ប្រើក្រែមអង់ទីប៊ីយ៉ូទិក ។ ប្រសិនបើអ្នកប្រើវា នៅពេលយប់ នោះវានឹងអាច កាត់បន្ថយ និង បំបាត់នូវស្លាកស្នាមទាំងអស់ នោះបាន។ ចូរកុំលាបវាច្រើន ពេកនៅត្រង់ចំណុចតែមួយ វាអាចបណ្តាល អោយស្បែករបស់អ្នក ឡើងជាតិខ្លាញ់ជ្រុល ។
- អ្នកអាចប្រើទឺកដែលមានលាយ អុកស៊ីសែន ឬ ឈ្មោះម្យ៉ាងទៀតដែលគេហៅថា សូលុយស្យុង Hydrogen Peroxide ។ ចូរចងចាំថា សូលុយស្យុងនេះគឺ ហាក់នឹងធ្វើអោយស្បែកអ្នក ប្រែជាស។ អ្នកនឹងអាចឃើញពី ភាពខុសគ្នារវាងពណ៌ស្បែកធម្មជាតិរបស់អ្នក និង ពណ៌នៃស្បែកដែលបានប្រើប្រាស់វា។ ចូរកុំមានការ ព្រួយបារម្ភ ភាពខុសគ្នានេះ គឺនឹងមិនមាននៅថ្ងៃបន្ទាប់នោះទេ ។ មានមនុស្សមួយចំនួន បានជឿថា ការប្រើសូលុយស្យុងប្រភេទនេះ អាចនឹងនាំអោយអ្នក កើតជំងឺមហារីក នៅពេលដែលអ្នក បានលាបវា នៅលើស្បែក ពីព្រោះគេបានគិតថា វាបានបង្កើតនូវ រ៉ាឌីកាល់សេរី នៅក្នុងស្បែក រួចសំលាប់កោសិកា ស្បែកសំខាន់ៗ ។
- ប្រើសារជាតិគីមីសម្រាប់បកស្បែក។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ សារជាតិគីមីសម្រាប់ បកស្បែកអាចជា ជម្រើសរបស់អ្នក។ សារជាតិគីមីនេះ អាចធ្វើអោយស្រទាប់ស្បែកដែលចាស់ និង បានបំផ្លាញ របកចេញ និង បញ្ចេញមកវិញនូវស្បែកថ្មី និង ខ្ចី។ តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវសម្រេចចិត្តប្រើ វាភ្លាមៗ នោះទេ តាមដែលនេះជាទំរង់មួយនៃការវះកាត់ កែសម្ផស្ស ដូច្នេះវាតែងតែអាចផ្តល់នូវគ្រោះថ្នាក់ ។
- ក្រែមវីតាមីន E មានដំណើរការយ៉ាងល្អចំពោះស្នាមសន្លាក គ្រប់ប្រភេទ។ អ្នកអាច ទិញយកគ្រាប់ថ្នាំទន់ នៃសារជាតិវីតាមីន E ដែលមានដាក់លក់នៅទីផ្សារ។ រួចកាត់ស្រទាប់ទន់នោះចេញ និងយក ប្រេងវីតាមីន E មកលាបលើស្នាម សន្លាកណាមួយរបស់អ្នក។
- ប្រេងផ្កាកូលាប គឺជាប្រេងធម្មជាតិដ៏អស្ចារ្យ មួយសម្រាប់ស្បែករបស់អ្នក។ វាអាចជួយព្យាបាល ការរលាកស្បែក, មុន និង ជំងឺត្រអក និង អាចប្រើវាដើម្បីកាត់បន្ថយ ស្នាមសន្លាក និង ស្នាមជ្រាវជ្រួញ ។
- ប្រើ Collegen Fillers ។ មុនអាចធ្វើអោយមុខ អ្នកមានស្នាមប្រហោង ឬ ស្នាមពៀចនៅក្រោមស្បែករបស់ អ្នក ដែលជាធម្មតា ត្រូវបានគេស្គាល់ថា ជាស្នាមខូង ឬ ស្នាមរណ្តៅ។ ប្រសិនបើវាពិតជា មានផលប៉ះពាល់ ដល់ ទំនុកចិត្តរបស់អ្នក នោះអ្នកអាចប្រើ collegens fillers លាបនៅត្រង់ចំណុចនោះ ដើម្បីបំពេញស្នាម ប្រហោងនោះ និង ធ្វើអោយស្បែករបស់អ្នករាបស្មើរ និង មានពណ៌ស្បែកស្រស់ថ្លា។ អ្នក ត្រូវប្រាកដ ថាអ្នកបាន លាបវាជារៀងរាល់ថ្ងៃ ៕