មិនខុសពីស្ត្រី បុរសក៏គួរយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាព និង សម្រស់របស់ខ្លួនឯងដែរ។
ខាងក្រោមនេះ គឺជាគន្លឹះថែរក្សាសម្រស់ទាំង ១៥យ៉ាង ដែលបុរសគ្រប់រូបអាចអនុវត្តតាមបានដោយងាយស្រួល ៖
១. ត្រូវរក្សាស្បែកមុខរបស់អ្នកអោយស្អាតជានិច្ច។ចំណុចនេះមានន័យថា ក្រៅពីការលាងសម្អាតផ្ទៃមុខពេលអ្នកងូតទឹក អ្នកក៏ត្រូវមានអនាម័យគ្រប់ពេល ផងដែរ។ ជាការល្អ អ្នកមិនត្រូវប្រើសាប៊ូដុំមកដុសមុខនោះទេ ត្រូវប្រើក្រែម ឬ ហ្វូមលាមមុខ ដែលសាកសមទៅនឹងស្បែករបស់មនុស្សប្រុស។
២. ប្រសិនបើមុខអ្នកមានមុន នោះអ្នកត្រូវប្រើផលិតផលសម្រាប់ព្យាបាលវា ឬ ធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យសើរស្បែក ដើម្បីស្វែងរកដំណោះស្រាយព្យាបាលអោយបានត្រឹមត្រូវ។
៣. មិនត្រូវឧស្សាហ៍យកដៃមក ដាក់នៅលើផ្ទៃមុខនោះទេ។ ដាច់ខាត អ្នកមិនត្រូវយកដាច់ ទៅក្តិច, កេះ ឬ អង្អែលនៅត្រង់ចំណុចដែលមានមុនជាដាច់ខាត។ ការធ្វើដូចនេះ គឺកាន់តែធ្វើអោយវា រីករាលដាល កាន់តែខ្លាំងឡើង ។
៤. ប្រសិនបើអ្នក ត្រូវធ្វើការកោរពុកមាត់ អ្នកត្រូវព្យាយាមប្រើប្រាស់ដងឡាមកោរពុកមាត់ផ្សេងៗគ្នា តាមដែលស្បែករបស់ក្មេងប្រុស នឹងប្រែប្រួល ហើយសមស្របល្អទៅនឹង មុខឡាម និង ម៉ាកផលិតផលផ្សេងៗគ្នា។
៥. ធ្វើការផ្តល់សំណើមដល់មុខ របស់អ្នក បើទោះជាវាមានជាតិប្រេងក៏ដោយ។ អ្នកត្រូវជ្រើសរើសយក ក្រែមផ្តល់សំណើមដែលគ្មានជាតិខ្លាញ់ មកលាបលើផ្ទៃមុខបន្តិច បន្ទាប់ពីអ្នកបានលាង និង សម្ងួតមុខរួច។
៦. ប្រែគ្រីមខាត់ស្បែកចាស់ដែលងាប់ចេញ ជារៀងរាល់សប្តាហ៍។ វាមិនត្រូវបាន ប្រើសម្រាប់មនុស្សស្រីនោះទេ។ វាក៏សាកសមទៅនឹងស្បែករបស់បុរស ក្នុងការយកចេញនូវស្បែកដែលងាប់ និង ស្នាមមុនចេញពីផ្ទៃមុខអ្នកបានផងដែរ។
៧. ទទួលទានអាហារដែលល្អចំពោះសុខភាព។ ចៀសវាងអាហារដែលមានជាតិខ្លាញ់ និង បំពងព្រោះវាមានកូឡេស្តេរ៉ូលច្រើន ដែលធ្វើអោយអ្នកធាត់ និង មិនមានផលល្អចំពោះសុខភាព។
៨. ផឹកទឹកអោយបានច្រើន។ ត្រូវធ្វើការផឹកទឹកអោយបានពី ៨ ទៅ ១០កែវក្នុងមួយថ្ងៃ ដើម្បីជួយបញ្ចេញនូវជាតិពុលពីក្នុងខ្លួន និង ធ្វើអោយស្បែកមានសុខភាពល្អ។
៩. ចៀសវាងការប្រើជែល ឬ ចាហ៊ួយលាបសក់ ព្រោះវាអាចរំខានដល់ស្បែកនៅលើផ្ទៃមុខរបស់អ្នក។
១០. ត្រូវជ្រើសរើសសាប៊ូដុសមុខ និង ដងខ្លួនអោយសាកសមទៅនឹង សភាពស្បែករបស់អ្នក។
១១. ប្រើទឹកលាងសម្អាតមុខ ឬ ធូរណឺដើម្បីអោយស្បែកមានសំណើមល្អ និង ជួយភ្ជិតរន្ធញើសអោយបានរួមតូច។
១២. ប្រើហ្វូមកោរពុកមាត់ ដែលមានជាតិជ័រប្រទាលកន្ទុយក្រពើ ឬ វីតាមីន ដើម្បីជួយទប់ស្កាត់ការសង្កត់ និង ការដាច់រលាត់ដោយសារមុខឡាមកោរពុកមាត់នៅលើស្បែកមុខ។
១៣. នៅពេលកោរពុកមាត់ ចៀសវាងការទាញស្បែក ដែលវាអាចធ្វើអោយរោមដុះមកមិនបានល្អ ។ អ្នកត្រូវធ្វើការដាក់ដងឡាម អោយកៀកនឹងស្បែក និង ធ្វើការកោរតាមបណ្តោយរោមថ្នមៗ ។
១៤.ធ្វើការផឹកទឹក និង សម្រាកអោយបានគ្រប់គ្រាន់ យ៉ាងហោចណាស់ អ្នកគួរគេងអោយបាន ៨ម៉ោង ក្នុងមួយថ្ងៃ។
១៥. បន្ទាប់ពីលាងមុខនឹងសាប៊ូរួច អ្នកគួរប្រើទឹកត្រជាក់មកលុបមុខ ព្រោះថា វានឹងជួយបិតភ្ជិតរន្ធញើស និង ធ្វើអោយសាច់ដុំផ្ទៃមុខអ្នកតឹងណែនល្អ ៕