អ្នកមិនចាំបាច់ចំណាយលុយច្រើន ទៅលើការទិញផលិតផលសម្អាងថ្លៃៗនោះទេ គ្រាន់តែបន្ថែមនូវអាហារទាំងនេះ ទៅលើស្បែកមុខរបស់អ្នក នោះវានឹងជួយ ធ្វើអោយផ្ទៃមុខរបស់អ្នកស្រស់ថ្លា និងភ្លឺចែងចាំងបានជាក់ជា មិនខានឡើយ។
១. ទឹកក្រូចឆ្មារ
វាគឺជាគ្រឿងផ្សំដ៏សាមញ្ញបំផុត ហើយវាពិតជាអាច ធ្វើអោយផ្ទៃមុខអ្នកសថ្លា បានមួយរំពេច។ វាក៏មាន នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន ទៀត ដែលអ្នកអាចនឹងទទួលបានពីការប្រើប្រាស់ទឹកក្រូចឆ្មារនេះ បានផងដែរ។ វាអាចធ្វើអោយរន្ធញើសរបស់អ្នក រួមតូច, កំចាត់ជាតិប្រេង និង ជួយអោយស្បែកសស្អាត បានយ៉ាងល្អ។ អ្នកគ្រាន់តែ ធ្វើការលាបទឹកក្រូចឆ្មារដោយផ្ទាល់ ទៅលើផ្ទៃមុខរបស់អ្នក នឹងបន្ទាប់មក ធ្វើការលាងវាចេញជាមួយទឹកស្អាត ក្នុងរយៈពេល ២ឬ ៣នាទីក្រោយមក។
២. ស៊ុត
អ្នកអាចយកវា មកប្រើទាំងអស់ ឬ យកតែផ្នែកពណ៌ស។ វាអាចធ្វើអោយស្បែករបស់អ្នកមានសំណើម និង បន្តឹងស្បែកមុខបានយ៉ាង មានប្រសិទ្ធិភាព។ វិធីដ៏ងាយស្រួល គឺអ្នកគ្រាន់តែយកវា មកត្រដុសនឹងស្បែកមុខថ្នមៗ រួចធ្វើការម៉ាស្សាឈ្លីសព្វផ្ទៃមុខ និង ធ្វើការសម្អាតជាមួយនឹងទឹកស្អាត នោះជាការស្រេច។
៣. ទឹកឃ្មុំ
អ្នកអាចប្រើវា បានស្ទើរតែរៀងរាល់ថ្ងៃ នៅលើផ្ទៃមុខរបស់អ្នក។ វាជាអ្នកផ្តល់សំណើមដ៏អស្ចារ្យ ហើយ ថែមទាំងអាច ប្រយុទ្ធប្រឆាំងនឹងការបង្ករោគ ស្នាមមុន និង ធ្វើអោយស្បែកសថ្លា និង ទន់រលោងបានថែមទៀតផង។ អ្នកគ្រាន់តែយកវា មកលាបដោយផ្ទាល់នៅលើផ្ទៃមុខ និង ទុកអោយស្ងួតក្នុងរយៈពេល ៥នាទី រួចធ្វើការលាងសម្អាត នោះជាការស្រេច។
៤.ផ្លែស្ត្របឺរី
ផ្លែឈើនេះ គឺមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្អាត បានយ៉ាងល្អ ដូចជាម៉ាស្សបិតមុខផងដែរ។ វាមានផ្ទុកនូវវីតាមីន C ដែលជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ។ អ្នកអាចប្រើវា បាននៅលើផ្ទៃមុខ ដោយអ្នកត្រូវធ្វើការកិនវា អោយម៉ត់ និង យកមកបំពោកនៅលើផ្ទៃមុខ រួចធ្វើការត្រដុសថ្នមៗ នៅលើស្បែករបស់អ្នក។
៥. ផ្លែចេក
វាគឺជាផ្លែឈើ ដែលអាចផ្តល់សំណើមបានយ៉ាងល្អ ដល់ស្បែក និង ធ្វើអោយស្បែកអ្នកមានអារម្មណ៍ស្រស់ថ្លា និង ភ្លឺចែងចាំងបាន។ អ្នកគ្រាន់តែធ្វើការកិនវាអោយម៉ត់ និង លាយជាមួយនឹងទឹកឃ្មុំបន្តិច រួចយកមកបំពោកលើផ្ទៃមុខ និង ធ្វើការម៉ាស្សាថ្នមៗ រួចទុកចោលអោយបានរយៈពេល ១០នាទីមុនពេល អ្នកធ្វើការលាងស្អាតវាចេញ ។វិធីនេះ ក៏នឹងអាចផ្តល់អោយស្បែកមុខ អ្នកភ្លឺថ្លាបានយ៉ាងល្អ ផងដែរ៕