កំទេច ពណ៌សនៃអង្គែរគឺជាកោសិកាស្បែកចាស់ៗដែលស្លាប់ហើយជ្រុះចេញពី ស្បែកក្បាល។ ការប្រើសាប៊ូកំចាត់អង្គែរប្រហែលជាមិនគ្រប់គ្រាន់ក្នុងការដោះស្រាយ បញ្ហានេះបានឡើយ។ ចូរសាកល្បងប្រើវិធីសាស្ត្រខាងក្រោមនេះដើម្បីកាត់បន្ថយឬបញ្ឈប់ បញ្ហាអង្គែ។
១. បង្កើនកម្រិតនៃវីតាមីនA និងពពួកវីតាមីនB។ អ្នកអាចបង្កើនកម្រិតវីតាមីនទាំងនេះដោយការទទួលទានថ្នាំវីតាមីន បន្ថែម ឬការបរិភោគអាហារដែលសម្បូរវីតាមីនទាំងពីរនេះ។
២. ចូរទទួលទានប្រេងផ្លែcurrant ខ្មៅឲ្យបាន ១.០០០មីលីក្រាម ជារៀងរាល់ថ្ងៃ។ វាមានផ្ទុកអាស៊ីតហ្គាម៉ាលីណូលេនិចដែលជួយជម្រុញឲ្យស្បែកក្បាល មានសុខភាពល្អនិងសក់លូតលាស់ល្អ។
៣. កក់សក់របស់អ្នកជាប្រចាំហើយប្រើសាប៊ូដែលមានសារធាតុselenium sulfideឬ អាស៊ីតsalicylic រហូតទាល់តែអ្នកអស់បញ្ហាអង្គែរ។ សារធាតុទាំងពីរនេះត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយបញ្ហាអង្គែរ បានល្អជាងសាប៊ូបំបាត់អង្គែរផ្សេងៗ។
៤. លាយប្រេងcedarwoodឬប្រេងដើមតែ ៥តំណក់ ទៅក្នុងប្រេងjojoba ៤ស្លាបព្រាកាហ្វេ។ បន្ទាប់យកវាមកលាបម៉ាស្សាលើស្បែកក្បាលរបស់អ្នកក្រោយពេលកក់សក់។ ចូរធ្វើការម៉ាស្សាឲ្យបាន ១០ ទៅ ១៥នាទី បន្ទាប់មកលាងវាចេញថ្នមៗដោយប្រើទឹកត្រជាក់។
ចំណុចបន្ថែម៖ ចូរឲ្យគ្រូពេទ្យពិនិត្យមើល ប្រសិនបើការព្យាបាលនៅផ្ទះដោយខ្លួនឯងគ្មានប្រសិទ្ធភាពក្នុង ការកាត់បន្ថយអង្គែររបស់អ្នក ព្រោះអ្នកប្រហែលជាអាចមានការឆ្លងមេរោគផ្សិតលើស្បែកក្បាលរបស់អ្នក៕