មុនអាច បន្សល់អោយអ្នកនូវសន្លាក និង ស្នាមដែលងាយនឹងមើលឃើញ ហើយវាអាចនឹងធ្វើអោយអ្នក បាត់បង់នូវ ជំនឿចិត្តលើខ្លួនឯង។ ការណែនាំខាងក្រោមនេះ នឹងជួយផ្តល់អោយ អ្នកនូវវិធីងាយៗ ក្នុងការបំបាត់ពួកវា ចេញពីផ្ទៃមុខរបស់អ្នក ។
គន្លឺះក្នុងការថែទាំស្បែករបស់អ្នក
– ជៀសវាងការប៉ះមុខរបស់អ្នក។
– ស្នាមសំលាកគឺ ហាក់នឹងងាយមើលឃើញ នៅលើស្បែកដែលស្លេកស្លាំង។ អ្នកអាច ប្រើម្ស៉ៅផាត់បិទបាំង ស្នាមក្រហមទាំងនេះ។
– Neosporin គឺជាផលិតផលមួយ ដែលអាចបន្ថែមល្បឿននៃការព្យាបាល នោះវានឹងធ្វើអោយអ្នកមានស្លាក ស្នាមតិច។ វាក៏មានដាក់លក់ជា សូលុយស្យុង បំបាត់ស្នាមសន្លាក Neosporin ។
– អ្នកអាចប្រើ ទឹកយ៉ាអួដើម្បីជួយបំបាត់ស្លាកស្នាមនេះ ។ លាបវា នៅលើមុខរបស់អ្នក អោយបានពីរដង ក្នុងមួយថ្ងៃ។ វាអាចជួយផ្តល់សំណើមដល់ស្បែក, ធ្វើអោយស្អាតបរិសុទ្ធ និង ជួយអោយស្បែករបស់អ្នក ជាសះស្បើយបាន យ៉ាងឆាប់រហ័ស ។
– លាបក្រែមប្រទាលកន្ទុយក្រពើ ឬ វីតាមីន C វាក៏អាចនឹង ជួយបង្កើនល្បឿននៃការជាសះស្បើយផងដែរ។
– បឺរដែលមានជាតិកាកាវ គឺជាក្រែមផ្តល់សំណើម មួយដ៏មានប្រសិទ្ធភាព។ សាកល្បងប្រើ Palmer’s Scar Serum វាមានផ្ទុក បឺរដែលមានជាតិកាកាវ ,វីតាមីន E ,ប្រេងខ្លាញ់ថ្លើមត្រី, ស៊ីលីកូន និង Allium CEPA ហើយវាមានតំលៃប្រហែលជា ១៥$ និង មានដាក់លក់នៅតាម ឱសថស្ថានភាគច្រើន។
– លាបទឹកក្រូចឆ្មារ នៅលើស្នាមសន្លាកជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកត្រូវប្រើក្រែមផ្តល់សំណើម មុនពេលចូល គេងផងដែរ តាមដែលទឹកក្រូចឆ្មារ អាចធ្វើអោយស្បែកស្ងួត។
– ដើម្បីបំបាត់មុន អ្នកអាចប្រើទឹកឃ្មុំ លាយជាមួយនឹង ទឹកក្រូចឆ្មារ, ប្រេងអាល់មុន និង ទឹកដោះគោ។
– ជាតិសំណើម អាចជួយព្យាបាលស្នាម សន្លាក ដូច្នេះចូរប្រាកដថា អ្នកបានផ្តល់សំណើម អោយស្បែក របស់អ្នក ( ប៉ុន្តែ សូមប្រយ័ត្នការប្រើក្រែមផ្តល់សំណើមច្រើនជ្រុល គឺអាចធ្វើអោយស្ទះ រន្ធញើស របស់ អ្នក)។
– ប្រើក្រែមសម្រាប់បកស្បែក TCA ដែលមានកម្រិត ១២ភាគរយ ក្នុងរយៈពេល ៣សប្តាហ៍ម្តង។
– ជារឿយៗ ក្រែមប្រទាលកន្ទុយក្រពើ អាចជួយអ្នកបាន។ ប្រសិនបើអ្នកបានលាប ជាតិជ័រ ដែលមាននៅ ក្នុងរុក្ខជាតិប្រភេទនេះ នៅលើតំបន់ដែលរងគ្រោះ នោះអ្នក នឹងបានឃើញផល នៅប៉ុន្មានថ្ងៃក្រោយ មក។ អ្នកអាចលាប វាមួយដង ឬ ពីរដងក្នុងមួយថ្ងៃ រួចទុកវាចោល។ ជាតិប្រទាលកន្ទុយក្រពើនេះ ក៏អាច ជួយបំបាត់ស្នាម សន្លាកដោយសារមុនបានផងដែរ។
– សម្រាប់ការដាច់រលាត់ និង ស្នាមសន្លាកក្នុងកម្រិតស្រាល នោះ ថ្នាំ Neosporin គឺអាចជួយអ្នកបានយ៉ាង មានប្រសិទ្ធភាព។ អ្នកអាចលាបវាបន្តិច នៅលើស្នាមមុននោះ នៅពេលព្រឹក និង ពេលយប់ បន្ទាប់ពីអ្នក បានលាងសំអាតមុខរួច ។
– អ្នកអាចប្រើ Sudocrem ពីព្រោះថាវា ហាក់នឹងជួយអោយស្បែកថ្មីឆាប់ដុះឡើងវិញ។
– អ្នកអាចទទួលទានសារធាតុវីតាមីន C បន្ថែមជារៀងរាល់ថ្ងៃ ឬ ទទួលទានទឹកផ្លែឈើក្រូចឆ្មារ វាអាចនឹង ជួយបង្កើតជាតិ Collagen អោយបានឆាប់ផងដែរ ។
– ការលាបថ្នាំដុសធ្មេញ នោះគឺមិនអាចជួយ អ្នកបាននោះទេ។ វាមានតែធ្វើអោយស្បែក អ្នករងផលរំខាន បន្ថែម និង ចុងបញ្ចប់នោះគឺធ្វើអោយ តំបន់នោះមានការចំលងរោគ និង កាន់តែឡើងក្រហមជាងពេល ដែលអ្នកមិនទាន់បាន ប្រើវាទៀត ។
– អ្នកក៏អាចប្រើ contractubex ។ វាក៏មានប្រសិទ្ធភាពខ្លាំងណាស់ដែរ។
– លាងសំអាតមុខរបស់ អ្នកជាមួយនឹងសាប៊ូលាងមុនអោយ បានជារៀងរាល់ថ្ងៃ ដើម្បីទទួលបាននូវផល ជាទីគាប់ចិត្ត ៕