ការបូមខ្លាញ់ គឺជាវិធីកែសម្ផស្សម្យ៉ាង ដែលទទួលបាននូវការគាំទ្រខ្លាំងជាងគេ ដែលវា ជាដំណើរការ មួយនៃការ កាត់បន្ថយខ្លាញ់ នៅត្រង់ផ្នែក ឬ តំបន់ជាក់លាក់ណាមួយ នៅលើរាងកាយ។
ខណៈពេលដែលវា ត្រូវបានគេអនុញ្ញាត និង អនុវត្តបានជាច្រើន នៅក្នុងទម្រង់ការ នៃការវះកាត់ វាក៏មាននូវ គុណវិបត្តិ មួយចំនួន ដែលអ្នកគួរយកមកធ្វើការពិចារណា អោយបានឌិតដល់ មុនពេលដែលអ្នក សម្រេចចិត្តទទួលយកសេវាកម្ម នៃការកែសម្ភស្សប្រភេទនេះ ។
គុណវិបត្តិនៃទម្រង់ការនៃការកែសម្ផស្សដោយការបូមខ្លាញ
១.មានស្លាកស្នាម
ប្រភេទទម្រង់ការ នៃការវះកាត់ប្រភេទនេះ អាចនឹងបន្សល់ទុកអោយអ្នក នូវស្លាកស្នាម។ បើទោះជាអ្នក អាចត្រលប់ទៅរក សកម្មភាពធម្មតាវិញបាន បន្ទាប់ពី រយៈពេលពីរបីសប្តាហ៍ ស្នាមសន្លាក នឹងស្ថិតនៅជាមួយអ្នក ក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីការវះកាត់នេះត្រូវបានបញ្ចប់។
២.មានស្បែកយារធ្លាក់
ដោយសារតែ បរិមាណនៃជាតិខ្លាញ់ជាច្រើន ត្រូវបានយកចេញពី តំបន់ជាក់លាក់ណាមួយនៃ រាងកាយរបស់អ្នក នោះស្បែកអ្នកហាក់នឹង មានសភាពយារធ្លាក់គួរអោយកត់សម្គាល់ ។ ហើយអ្នកអាច នឹងត្រូវ ទៅក្លឹបហាត់ប្រាណជាប្រចាំ ដើម្បីទទួលបាននូវ រូបរាងកាយសមសួន ល្អមកវិញ ។ ពេលនោះស្នាមសង្វា ក៏នឹងអាចលេចចេញបាន មកផងដែរ។
៣.ប្រឈមនឹងការបង្ករោគ
ការប្រឈមនឹងការបង្ករោគ គឺអាចនឹងកើតមាន នៅពេលដែលទម្រង់ការនេះ ចាប់អនុវត្ត។ ការបូមខ្លាញ់ គឺត្រូវបានគេទទួលស្គាល់ថា វានឹងអាចធ្វើអោយអ្នកមានជំងឺកង្វះគ្រាប់ឈាម នៅក្នុង ករណីជាក់លាក់ណាមួយ ។ ថ្នាំស្ពឹក ក៏អាចនឹងជះឥទ្ធិពលមិនល្អ ចំពោះទម្រង់ការនេះផងដែរ ។ ការកណត់អោយបានត្រឹមត្រូវ នៃបរិមាណនៃការប្រើថ្នាំស្ពឹក ក្នុងអំឡុងពេលនៃការវះកាត់នេះ ក៏ជាចំណុចសំខាន់មួយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានសម្គាល់ឃើញដែរថា ការបំផ្លាញដល់ សិរីរៈខាងក្នុង នឹងអាចកើតមាននៅក្នុងករណីជាច្រើនបន្ទាប់ ពីអតិថិជន បានទទួលយកសេវាកម្មនេះ ។
៤.មហន្តរាយផ្សេងៗទៀតចំពោះសុខភាព
ក្លនលូននៅត្រង់ពោះ គឺត្រូវបានគេសម្គាល់ឃើញ ជាបញ្ហាទូទៅមួយ ដែលតែងកើតមាន ។ ដូចគ្នា ផងដែរ ចំពោះករណី នៃការប្រឈមនឹង ការវិវត្តន៍មាននូវគ្រួសក្នុងតម្រងនោម។
គុណសម្បតិ្ត និង គុណវិបត្តិ នៃទម្រង់ការកែសម្ផស្សនៃការបូមខ្លាញ់នេះ គួរត្រូវបាន ធ្វើការពិចារណា និង វិភាគអោយបានល្អិតល្អន់ មុនពេលដែលអ្នក សម្រេចចិត្តទទួលយកសេវាកម្មមួយនេះ ៕