មូលហេតុដែលធ្វើអោយ អ្នកមានស្នាមជ្រួញនៅលើបបូរមាត់ គឺមានសភាពខុសគ្នា ទៅតាមមនុស្សម្នាក់ៗ ដោយសារតែសកម្មភាព និង ទម្លាប់ផ្សេងៗគ្នា។ ជាទូទៅ អ្នកនឹងសម្គាល់ឃើញថា មានមនុស្សជាច្រើន តែងមានស្នាមជ្រួញនៅលើបបូរមាត់ផ្នែកខាងលើ ច្រើនជាងនៅលើ បបូរមាត់ផ្នែកខាងក្រោម។
ខាងក្រោមនេះ គឺជាមូលហេតុដែលធ្វើអោយស្នាមជ្រួញអាចកើត មានឡើងនៅលើបបូរមាត់របស់អ្នកបាន ៖
១.ការប្រឈមនឹងពន្លឺព្រះអាទិត្យ
តើអ្នកមានធ្លាប់បាន ចំណាយពេលជាច្រើន ជាមួយនឹងពន្លឺព្រះអាទិត្យដែរឬទេ? ជាការពិត នេះគឺជាមូលហេតុមួយ ដែលអាចធ្វើអោយបបូរមាត់របស់អ្នកជ្រួញ និង ខ្មៅបាន។ វាមិនត្រឹមតែអាច ធ្វើអោយបបូរមាត់អ្នកជ្រួញបាននោះទេ វាថែមទាំងធ្វើអោយ ស្បែកមុខ,ថ្ងាស, និង ស្បែកត្រង់ករបស់អ្នក ជ្រួយបានផងដែរ ។ កាំរស្មីពន្លឺព្រះអាទិត្យ UVA និង UVB គឺត្រូវបានគេស្គាល់ច្បាស់ថា វាជាភ្នាក់ងារ ដែលបំផ្លាញដល់ជាតិកូឡាជែន និង ភាពយឺតតឹងណែនរបស់ស្បែក ដែលនឹងធ្វើអោយសាច់ដុំ នៅជុំវិញបបូរមាត់របស់អ្នក ចុះខ្សោយបានផងដែរ ដែលនេះគឺជាមូលហេតុធ្វើអោយវា ក្លាយទៅជាជ្រួញបាន ។
២.ការជក់បារី
ការជក់បារី នឹងធ្វើអោយសម្តត្ថភាពរបស់រាងកាយ ក្នុងការផលិតជាតិកូឡាជែន មានដំណើរការយឺត។ ហើយវាក៏ ត្រូវបានគេស្គាល់ផងដែរថា វាជាគន្លឹះដែលធ្វើអោយអង់ស៊ីម បំបែកដល់ជាតិកូឡាជែន និង ភាពយឺតតឹងណែនរបស់ស្បែក ដែលនឹងធ្វើអោយវាចុះខ្សោយបាន។ នៅក្នុងកត្តានេះ ការជក់បារី នឹងអាច ធ្វើអោយបបូរមាត់អ្នក មានស្នាមជ្រួញបាន ដោយសារតែបបូរមាត់របស់អ្នក ជាផ្នែកមួយដ៏សំខាន់ ក្នុងសកម្មភាពនៃការជក់បារី នោះបបូរមាត់របស់អ្នក នឹងប្រឈមនឹងឥទ្ធិពលជាវិជ្ជមាននេះ បានយ៉ាងខ្លាំងបំផុត ៕