ប្រសិនបើអ្នកមានសញ្ញាគំរាមកំហែងនៃជំងឺដាច់សរសៃឈាមខួរក្បាលនោះមានន័យថាខួរក្បាលរបស់អ្នកមិនមានការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ដូចដែរវាត្រូវការនោះទេ។
ការខូចខាត អាចនឹងគ្រាន់តែកើតជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។ ឧទាហរណ៍ អ្នកអាចនឹងបាត់បង់ នូវសមត្ថភាពក្នុងការនិយាយ ប៉ុន្តែវាត្រូវការពេលវេលាដើម្បីត្រឡប់មកសភាពដើមឡើងវិញ។ អ្នកប្រហែលជាមានសភាពខ្សោយ ខ្លះៗឬទាំងស្រុងតែម្តង សម្រាប់ឧទហរណ៍គឺនៅក្នុង ការប្រើប្រាស់ដៃ ឬជើងរបស់អ្នកជាដើម។
រឿងដែលសំខាន់គឺតើអ្វីដែលអ្នកបានធ្វើប្រសិន បើមានរោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើង។ ការឆាប់ព្យាបាលគឺជាឱកាស ក្នុងការបន្ថយកម្រិតខូចខាតធ្ងន់ធ្ងរដល់ខួរក្បាល។ នេះមានន័យថាជាបន្ថយឱកាសនៃ ពិការភាពជាអចិន្ត្រៃយ៍ ។
រោគសញ្ញាគំរាមកំហែងនៃជំងឺដាច់សរសៃឈាមខួរក្បាល
ជួនកាលរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលមានការវិវឌ្ឍសន្សឹមៗ។ ប៉ុន្តែប្រសិនបើ អ្នកកំពុងតែមានជំងឺដាច់សរសៃឈាមខួរក្បាលអ្នកទំនងជានឹងមានមួយឬច្រើននៃសញ្ញាគំរាមកំហែងមួយរំពេចដូចជា:
• ស្ពឹក ឬខ្សោយលើមុខ ដៃ ឬ ជើងនិងជាពិសេសកើតតែមួយចំហៀងតែប៉ុណ្ណោះ
• ការភាន់ច្រលំ ឬបញ្ហាក្នុងការចំណាំមនុស្សផ្សេងទៀត
• បញ្ហាក្នុងការនិយាយ
• បញ្ហាក្នុងការមើល អាចតែម្ខាង ឬទាំងសងខាង
• បញ្ហាក្នុងការដើរ ឬក្នុងការរក្សាលំនឹងរាងកាយ
• វិលមុខ
• ឈឺក្បាលធ្ងន់ធ្ងរដោយមិនដឹងមូលហេតុ ៕