ស្បែកក្បាលដែលស្ងួតនិងរមាស់អាចបង្ករជាការរំខានដល់អ្នក។ ការអេសក្បាលរបស់អ្នកញឹកញាប់អាចធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញនិងមានអារម្មណ៍មិនស្រណុក។ ការព្យាបាលស្បែកក្បាលដែលស្ងួតនិងរមាស់មានភាពងាយស្រួលណាស់ ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកមិនមានបញ្ហាស្បែកក្បាលអ្វីធ្ងន់ធ្ងរដែលត្រូវការឲ្យគ្រូពេទ្យព្យាបាលឡើយ។
១. ចូរលាងសម្អាតសក់អ្នកឲ្យស្អាតជាប្រចាំ។ ការប្រមូលផ្តុំនៃជាតិប្រេងឬធូលីដីអាចធ្វើឲ្យស្ទះរន្ធញើសនិងធ្វើឲ្យស្បែកក្បាលរបស់អ្នករមាស់។ ពេលខ្លះ ការប្រើប្រាស់សាប៊ូដែលត្រូវនឹងស្បែកក្បាលគឺជាវិធីសាស្ត្រល្អបំផុតក្នុងការព្យាបាល។ ចូរស្វែងរកសាប៊ូដែលមានកម្រិតpH ចន្លោះពី ៤,៥ទៅ ៥,៥ ដើម្បីរក្សាស្បែកក្បាលរបស់អ្នកឲ្យមានសំណើម។
២. ចូរពិចារណាពីផលិតផលប្រើលើសក់របស់អ្នក។ ប្រសិនបើសក់របស់អ្នកស្អាតប៉ុន្តែអ្នកមានបញ្ហារមាស់ស្បែកក្បាលនោះវាអាចបង្ករមកពីប្រតិកម្មអាឡែហ្ស៊ីជាមួយនឹងសាប៊ូសាប៊ូបន្ទន់ ឬផលិតផលសក់ផ្សេងទៀត។ ផលិតផលថ្មីអាចធ្វើឲ្យស្បែកក្បាលរបស់អ្នករោល ឬស្បែកក្បាលរបស់អ្នកអាចនឹងបង្កើតភាពប្រតិកម្មជាមួយនឹងសាប៊ូដែលអ្នកធ្លាប់ប្រើ។ ចូរធ្វើការផ្លាស់ប្តូរទម្លាប់ថែរក្សាសក់របស់អ្នកដើម្បីព្យាបាលអាការៈស្បែកក្បាលស្ងួតនិងរមាស់។
៣. ចូរបញ្ឈប់ការប្រើប្រាស់សារធាតុគីមីផ្សេងៗ។ ការលាបពណ៌សក់ និងការប្រើសាធាតុគីមីដែលមាននៅក្នុងផលិតផលដូចជាជែលឬស្ព្រាយជាដើម។
៤. ចូរពិនិត្យមើលថាតើអ្នកមានកំទេចពណ៌សៗនៅជាប់សក់ដែរឬទេ។ អង្គែរក៏អាចជាមូលហេតុបង្ករឲ្យមានអាការៈរមាស់ស្បែកក្បាលដែរ។ អ្នកអាចព្យាបាលវាបានយ៉ាងងាយស្រួលដោយប្រើសាប៊ូបំបាត់អង្គែរ។
៥. ចូរសម្គាល់ថាតើថ្មីៗនេះអ្នកស្ថិតនៅក្រោមកមៅ្តព្រះអាទិត្យច្រើនដែរឬទេ។ អាការៈរមាស់ស្បែកក្បាលអាចជាសញ្ញានៃការរលាកកមៅ្តថ្ងៃ។ ការរមាស់បែបនេះនឹងបាត់ទៅវិញនៅពេលដែលស្បែកជាសះស្បើយ។
៦. ចូរពិនិត្យមើលថាតើអ្នកមានចៃដែរឬទេ។ ប្រសិនបើអាការៈរមាស់ស្បែកក្បាលរបស់អ្នកកើតមានច្រើនថ្ងៃឬប្រសិនបើស្ថានភាពកាន់តែរមាស់ខ្លាំងឡើងចូរពិនិត្យមើលសក់របស់អ្នកប្រសិនបើមានពងពណ៌សឬប្រផេះនោះវាជាសញ្ញាបញ្ជាក់ថាសក់របស់អ្នកមានចៃ។ ចូរអ្នកកំចាត់វាជាបន្ទាន់៕