ការចំណាយពេល ត្រឹមតែពីរបីនាទី សម្រាប់ទំលាប់ នៃការលាងសំអាតមុខនាពេលយប់ ក៏អាចជួយអោយសុខ ភាព និង សម្រស់ស្បែករបស់អ្នក មានភាពប្រសើរឡើងបានផងដែរ។
បន្ទាប់ពី ការអត់ទ្រាំនឹងគ្រឿងសំអាង, ខ្លាញ់, អាកាសធាតុ និង ការបំពុលផ្សេងៗពេញមួយថ្ងៃនោះ ស្បែករបស់អ្នក ត្រូវការ ការថែរក្សាដោយយកចិត្តទុកដាក់ នៅក្នុងពេលល្ងាច។ យើងពិតជាដឹង ថាអ្នកមានភាព អស់កំលាំងនៅពេលយប់។ ប៉ុន្តែប្រសិនបើអ្នកអាច អ្នកគួរតែព្យាយាមបើកភ្នែករបស់អ្នក និង អនុវត្តនូវគន្លឹះថែ រក្សាសម្រស់នាពេលយប់ខាងក្រោមនេះ ដើម្បីទទួលបាននូវសម្រស់ផូរផង់នាពេលព្រឹកស្អែកទៀត ។
លាងសំអាតមុខរបស់អ្នក នាពេលយប់
ឈប់! អ្នកមិនត្រូវចូលគេង ដោយមិនបានលាងសំអាតផ្ទៃមុខ របស់អ្នកនោះទេ។ គ្រឿងសំអាងរបស់អ្នក បានជ្រាបចូលទៅក្នុងស្បែកអ្នក ជារៀងរាល់យប់ ដែលវានឹងបណ្តាលអោយ មុនលេចចេញឡើង និង វាថែមទាំង អាចធ្វើអោយរន្ធញើសរីកធំ និងធ្វើអោយ ស្បែកអ្នកមើលទៅចាស់មុនអាយុ។ ទឹកលាងសំអាតគ្រឿងសំអាង ដែល មានជាតិប្រេង ត្រូវបានគេនាំអ្នក សម្រាប់អ្នក ដែលវាថែមទាំងអាច យកចេញនូវម៉ាស្ការ៉ា ដែលធន់នឹងទឹក ដោយ មិនចាំបាច់ ធ្វើការសង្កត់ខ្លាំងៗទៅលើស្បែកទន់ខ្ចីរបស់អ្នក។
ប្រើដុំសំឡី ជ្រលក់ជាមួយនឹងទឹកសម្រាប់ជូតសំអាត គ្រឿងសំអាងនេះ រួចជូតវាទៅលើស្បែករបស់អ្នក និង បន្ទាប់មកលាងសំអាតវាថ្នមៗ ជាមួយនឹងសាប៊ូលាងមុខ។
ជំរុញអោយមាន កូឡាជែន( Collagen) ជាមួយនឹង វីតាមីន A
កាលបើអ្នកកាន់តែចាស់ នោះការផលិតកូឡាជែន នៅក្នុងស្បែកអ្នក នឹងមានការថយចុះ។ ប្រសិនបើអ្នក អាច មិនបញ្ឈប់ ការផលិតជាតិកូឡាជែន និង អាចមិនបំផ្លាញជាតិកូឡាជែននេះ នោះអ្នកនឹងមិនដែលមានស្នាមជ្រាវជ្រួញ ហើយរន្ធញើសរបស់អ្នកនឹងនៅរួមតូច អ្នកនឹងមិនដែលមានសន្លាក ហើយស្បែករបស់អ្នកនឹងនៅតែស្ថិតនៅ ស្រស់ថ្លា និង តឹងណែនជាដរាប។
កូឡាជែន គឺជាគន្លឹះយ៉ាងសំខាន់។ ដើម្បីជំរុញអោយ មានការផលិតជាតិ កូឡាជែន ដែលវានឹងអាចជួយធ្វើ អោយស្បែកអ្នកទន់រលោង និង កាត់បន្ថយស្នាមរីកធំនៃរន្ធញើស គឺអ្នកគួរតែ លាបវីតាមីន A មិនថា វាជាឱសថតាមវេជ្ជបញ្ជា ឬ អ្នកអាចទិញវាបានដោយខ្លួនឯង គឹ retinoids អោយបានជា រៀងរាល់យប់ ។ វាអាចជួយ ធ្វើអោយស្នាមពណ៌ត្នោត មានភាពភ្លឺថា្លឡើងវិញ។
លាបក្រែមជុំវិញរង្វង់ភ្នែក
សម្រាប់ការមើលទៅ អោយឃើញភ្នែកអ្នកស្រស់ថ្លា គឺអ្នកត្រូវតែលាបក្រែមនៅជុំវិញ រង្វង់ភ្នែក។ ស្បែកដែល នៅជុំវិញភ្នែករបស់អ្នក គឺមានសភាពស្តើងជាង កន្លែងផ្សេងៗទៀត នៅលើខ្លួនប្រាណរបស់អ្នក ហើយកាលបើអ្នក កាន់តែចាស់ នោះវាក៏កាន់តែស្តើងថែមទៀត ដែលវាអាចនឹងធ្វើអោយ អ្នកមានស្នាមខ្មៅ និង មានខូង នៅជុំវិញ ភ្នែករបស់អ្នក។
អ្នកអាចស្វែងរកក្រែមលាបភ្នែក ឬ ជាសេរ៉ូម ដែលមានផ្ទុកវីតាមីន A, C, E ឬ K ដែលពួកវាអាច ជួយជួសជុល ស្បែក និង ធ្វើអោយស្នាមរង្វង់ខ្មៅនោះបាត់ទៅវិញ។ ប្រសិនបើអ្នក ប្រើសេរ៉ូម នោះអ្នកនឹងត្រូវការ ប្រើ ក្រែមលាបភ្នែកបន្តិចនៅលើវា ដើម្បីរក្សាវាអោយមានសំណើម ។
ផ្លាស់ប្តូរការដេកចំហៀងរបស់អ្នក
គេអាចមើលដឹងថា អ្នកគេងបែរទៅចំហៀងណាច្រើន ដោយគ្រាន់តែមើលឃើញស្នាមជ្រាវជ្រួញ ដែលមាន ច្រើនជាងផ្នែកផ្សេងទៀតនៃផ្ទៃមុខរបស់អ្នក។ មានអ្នកជំនាញខ្លះ បានណែនាំអោយអ្នកប្រើខ្នើយកើយ ដែលប្រ ឆាំងនឹងស្នាមជ្រាវជ្រួញ។ ឬ អ្នកអាចព្យាយាម គេងផ្ងារ។
ធ្វើចិត្តអោយរីករាយ
ដើម្បីមើលទៅអោយស្រស់ស្អាត នោះអ្នកត្រូវតែមានអារម្មណ៍ល្អ។ អ្នកគ្រាន់តែចំណាយពេល រីករាយក្នុងជីវិត។ អ្វីដែលកើតមាននៅខាងក្នុងខ្លួនរបស់អ្នក គឺពិតជាឆ្លុះបញ្ចាំងអោយ គេឃើញតាមរូបរាងកាយខាងក្រៅ របស់អ្នក។ដូច្នេះ អ្នកត្រូវចំណាយពេល ពីរបីនាទី ដើម្បីអានសៀវភៅរឿងកំប្លែង ឬ មើលរឿងដែលគួរអោយអស់សំណើច។
អ្នកអាចចេញទៅ ក្រៅដើរលេងជាមួយមិត្តភក្តិ ឬ រីករាយនឹងការទទួលទានស៊ុកកូឡាខ្មៅ។ សកម្មភាពទាំងនេះ អាចធ្វើអោយអ្នករីករាយ និង ធ្វើអោយរូបសម្រស់អ្នកមានភាពស្រស់ផូរផង់។
ថែរក្សាសម្រស់ស្បែកដៃ និង ជើងរបស់អ្នក
មិនមែនមានតែស្បែកមុខ នោះទេ ដែលត្រូវការ ការថែរក្សានោះ។ ធ្វើការដុសមេជើង និង កែងជើងរបស់អ្នក ជាមួយនឹងឡេដែលមានផ្ទុក អាស៊ីត ឡាក់តិច ១២ភាគរយ ដែលវាអាចនឹងជួយ សកស្បែកស្ងួតរបស់អ្នកចេញ។ ដាក់ឡេនេះ ជាមួយនឹងក្រែមដែលមានជាតិខ្លាំងជាងនេះ ដូចជា shea butter ឬ glycerin ។ បន្ទាប់មកអ្នក ត្រូវពាក់ ស្រោមជើង និង ទុកវាអោយបានមួយយប់។
តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវពាក់ស្រោមជើងដើម្បី ផ្តល់ កំដៅដល់ជើងអ្នក ជារៀងរាល់យប់នោះទេ ពីព្រោះថាមជ្ឈដា្ឋនសើម គឺផ្តល់ផលល្អបំផុត សម្រាប់ការចំលងរោគ របស់ពពួកផ្សិត។ អ្នកក៏ត្រូវធ្វើការថែទាំស្បែកដៃរបស់អ្នកផងដែរ។ អ្នកអាចលាបក្រែមផ្តល់សំណើម ដល់ដៃរបស់អ្នក នាពេលយប់ មុនពេលអ្នកចូលគេង