ក្រៅពីការប្រើវិធីផ្សេងៗជាច្រើនទៀត ក្នុងនោះផ្លែក្រូចឆ្មារ ក៏មានប្រសិទ្ធិភាពផងដែរ ក្នុងការកំចាត់នូវ មុនក្បាលខ្មៅ ដែលតែងតែមកយាយី និង បំផ្លាញសម្រស់ផ្ទៃមុខ របស់អ្នក។
ជាដំបូង អ្នកគ្រាន់តែ ធ្វើការសម្អាតផ្ទៃមុខរបស់អ្នក អោយបានស្អាតល្អជាមួយនឹងទឹកក្តៅឧណ្ណៗ រួចបន្ទាប់មក ធ្វើការច្របាច់ ទឹកក្រូចឆ្មារមួយផ្លែ ដាក់ក្នុងកូនចាន ហើយធ្វើការបន្ថែម អំបិលបន្តិច និង កូរវាអោយរលាយសព្វល្អ។
ក្រោយមកទៀត យកល្បាយនេះមកលាបលើផ្ទៃមុខ ត្រង់ចំណុចដែលមានមុនក្បាលស និង ខ្មៅ រូចទុកវាចោលប្រហែលជា ២០នាទី មុនពេលធ្វើការលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ណៗ ។ការធ្វើបែបនេះ ជាប្រចាំ ប្រាកដជាអាចកាត់បន្ថយនូវមុនក្បាលខ្មៅ ដែលមាននៅលើស្បែកមុខអ្នកជាក់ជាមិនខានឡើយ ៕