ទឹកអប់គឺជា គ្រឿងសម្អាងម្យ៉ាង ដែលអាចផ្តល់ក្លិនក្រអូបឈ្ងុយឈ្ងប់ ដល់មនុស្សគ្រប់រូប។ មិនថា មនុស្សស្រី ឬ មនុស្សប្រុស គឺសុទ្ធតែអាចប្រើទឹកអប់បានដូចគ្នា តែអ្វីដែលសំខាន់នោះ អ្នកគួរជ្រើសរើស ក្លិនទៅតាម ចំណង់ចំណូលចិត្តរបស់អ្នក និង ប្រាកដថាអ្នកមិនប្រើវា ក្នុងកម្រិតច្រើនជ្រុលពេកនោះទេ ព្រោះថា ការបាញ់វាខ្លាំងពេក អាចនឹងផ្តល់ក្លិនឈួលដល់អ្នកដទៃ ដែលអាចធ្វើអោយពួកគេឈឺក្បាល និង មានប្រតិកម្មបាន។
ដូច្នេះអ្នកត្រូវចេះប្រើវាអោយបានត្រឹមត្រូវ និង ជាពិសេសអ្នកត្រូវយល់ដឹងពី តំបន់ដែលត្រូវបាញ់ទឹក អប់នៅលើដងខ្លួនរបស់អ្នក នោះវានឹងធ្វើអោយក្លិនជាប់បានយូរ ។ ក្នុងនោះ មានទីតាំង៣កន្លែង ដែលអ្នក ត្រូវធ្វើការបាញ់ទឹកអប់ ដើម្បីទទួលបាននូវប្រសិទ្ធភាពល្អ៖
- កដៃ : ជាចំណុចមួយដែលយើងនឹកស្មានមិនដល់ ប៉ុន្តែកដៃជាចំណុចមួយដែលរក្សាក្លិនទឹកអប់បានយូរ ហើញក៏ជាកន្លែងដែលមានសកម្មភាពច្រើនជាងគេនៅពេលមានទំនាក់ទំនង ។
- កន្លាក់ដៃ : ជាចំណុចងាយនឹងបែកញើស ហើញបង្ករឱ្យមានក្លិនមិនល្អ ដូចនេះគួរបាញ់ទឹកអប់តិចៗនៅចំណុចនេះ ដើម្បីបំបាត់ក្លិនញើស ។
- ត្រង់ក និង ក្រោមត្រចៀក (កញ្ជឹងក) : តំបន់ នេះជាកន្លែងដែលបញ្ចេញកំដៅខ្លាំង ដូចនេះនៅពេលដែលកំដៅប៉ះជាមួយនឹងទឹកអប់វានឹងមានប្រតិកម្ម ដែលជាហេតុនាំឱ្យក្លិនទឹកអប់សាយភាយជុំវិញខ្លួនអ្នកបានយ៉ាងល្អ៕