វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការបែកចែកអោយបានច្បាស់ពី ពណ៌ដែលសាកសមនឹងស្បែកអ្នក , វិធីសាស្ត្រ និង សំភារៈសំខាន់ៗ សម្រាប់ប្រើក្នុងការលាបម្ស៉ៅផាត់ថ្ពាល់ ដើម្បីអោយអ្នកទទួលបាននូវភាពស្រស់ ស្អាត។ ជាធម្មតា ម្ស៉ៅផាត់ថ្ពាល់មាន បីពណ៌ផ្សេងៗគ្នា គឺ ពណ៌ផ្កាឈូក, ពណ៌ត្នោត និង ពណ៌លឿងព្រឿងៗ ។ ជម្រើសនៃពណ៌របស់ម្ស៉ៅផាត់ថ្ពាល់អ្នក គឺត្រូវតែមានសភាពដូចគ្នាទៅនឹង ពណ៌ស្បែករបស់អ្នក ។ កាលបើស្បែក របស់អ្នកកាន់តែភ្លឺថា្ល នោះម្ស៉ៅផាត់ថ្ពាល់របស់អ្នកគួរតែមាន សភាពកាន់តែភ្លឺទៅតាមនោះដែរ ។
លើសពីនេះ ទៅទៀតវាត្រូវតែ ស៊ីគ្នាទៅនឹងពណ៌នៃក្រែមលាបបបូរមាត់ដែលអ្នកនឹងប្រើ។ ពណ៌ស្រាលៗ ត្រូវទុកសម្រាប់ប្រើនៅពេលព្រឹក និង ពេលថ្ងៃ ខណៈពេលដែលពណ៌រាងឌិតចាស់ បន្តិច គឺទុកប្រើសម្រាប់ក្នុង ពេលល្ងាច។ សភាពមើលទៅ ដូចជាអស់កំលាំង ជារឿយៗត្រូវបានធ្វើអោយស្រស់ថ្លាវិញបានភ្លាមៗ បន្ទាប់ពី ការ ផាត់ម្ស៉ៅថ្ពាល់ពណ៌ផ្កាឈូក ។
មុនពេលធ្វើការចាប់ផ្តើមលាបម្ស៉ៅផាត់ថ្ពាល់ អ្នកត្រូវសំអាតស្បែកមុខអោយបានស្អាតល្អ និង បន្ទាប់មក ត្រូវជូតវាអោយបានស្ងួត។ ក្រោយមកទៀត អ្នកត្រូវលាបម្ស៉ៅទ្រនាប់ ។ ហើយអ្នក អាចស្វែងរកចំណុចរាង ផ្លែប៉ម នៅលើថ្ពាល់របស់អ្នក ដែលវាជាកន្លែងដែលយើងត្រូវ ធ្វើការផាត់ពណ៌ម្ស៉ៅសម្រាប់ផាត់ថ្ពាល់ ។ វាជារឿយៗ ត្រូវ បានធ្វើឡើង ដោយការសំលឹងមើលចំទៅក្នុង កញ្ចក់ ជាមួយនឹងការញញឹម។ ចំណុចដែលជួយលើកសម្រស់អ្នក និង គួរអោយចាប់អារម្មណ៍នៅត្រង់ថ្ពាល់នោះគឺ ត្រង់កន្លែងមូលប៉ោងដូចផ្លែប៉ម ។ បន្ទាប់មក អ្នកអាចយកជក់ផាត់ ថ្ពាល់ ផ្តិតយកម្ស៉ៅផាត់ថ្ពាល់ និង លាបវាទៅក្នុងទិសតែម្ខាង និង ក្រោយមកទៀត ធ្វើការផាត់លាយវាបន្តិចម្តងៗ ។ ហើយជាចុងក្រោយនោះ អ្នកអាចលាបម្ស៉ៅម៉ដ្ឋថា្ល តិចៗនៅលើវា ដើម្បីអោយមើលទៅ ឃើញដូច ជាសម្រស់ពីធម្មជាតិរបស់អ្នក ៕