តែបៃតង គឺជាប្រភេទតែម្យ៉ាង ក្នុងចំណោមតែជាច្រើនប្រភេទផ្សេងៗគ្នានៅលើពិភពលោក។ ប៉ុន្តែ តួនាទីរបស់វា ក្នុងការជួយអោយស្រកទម្ងន់ គឺបានទទួលនូវការគាំទ្រ និង ការទទួលស្គាល់ ដោយ មនុស្សជាច្រើនលាននាក់ នៅក្នុងប្រទេសផ្សេងៗជាច្រើន នៅក្នុងសកលលោកនេះ ។
ប្រសិនបើអ្នក កំពុងតែឆ្ងល់ថា តើតែបៃតងអាចជួយអ្នក ក្នុងការសម្រកទម្ងន់បានដូចម្តេចខ្លះ នោះអ្នកអាចបន្តអាន នៅចម្លើយដែលមានដូចខាងក្រោមនេះ ៖
តែបៃតងប្រើសម្រាប់ការសម្រកទម្ងន់
តែបៃតងមានតួនាទី យ៉ាងសំខាន់ ក្នុងការរំលាយខ្លាញ់ ចេញពីរាងកាយអ្នក។ វាបញ្ជាក់ន័យ បានដោយការ បង្កើននូវសម្តត្ថភាពរបស់រាងកាយ ក្នុងការដុតរំលាយខ្លាញ់ អោយបានលឿន។ នៅពេល ដែលគេ ធ្វើការប្រៀបធៀប រាល់សារជាតិបំប៉ន ដែលត្រូវបានរកឃើញ នៅក្នុងតែបៃតង សារជាតិ epigallocatechine គឺជាមូលហេតុចំបង ដែលធ្វើអោយអ្នកស្រកទម្ងន់បាន។ សារជាតិបំប៉ននេះបាន ជម្រុញដល់ កត្តាមេតាបូលីស របស់រាងកាយអ្នក និង កាត់បន្ថយផងដែរ នូវចំណង់នៃការស្រេកឃ្លាន។ តែបៃតង បានជួយលៃតម្រូវ គ្លុយកូស ដែលបញ្ចេញទៅក្នុងរាងកាយរបស់អ្នក។ ហើយគ្លុយកូស បានភ្ញោចទៅ ដល់ រាងកាយ អោយធ្វើការប្រើប្រាស់នូវកាឡូរី ដែលបានមកពីអាហារ អោយបានច្រើន ។
វត្តមាននៃសារជាតិ polyphenols ដែលមាននៅក្នុងតែបៃតង បានពង្រាវនូវសារជាតិខ្លាញ់ទ្រីគ្លីសេរីដ (triglyceride )នៅក្នុងរាងកាយ។បរិមាណ នៃទ្រីគ្លីសេរីដ មួយចំនួន គឺមានភាពចាំបាច់ ចំពោះរាងកាយ តែស្ថិតក្នុងបរិមាណច្រើនជ្រុល វានឹងនាំអោយមាននូវការ ស្តុកទុកខ្លាញ់បានជាច្រើន ហើយក្នុងករណី នេះ គឺតែបៃតងអាចបង្ការនូវបញ្ហានេះបាន។ តែបៃតង ក៏អាចជួយពង្រឹងដល់ កម្រិតនៃការអត់ធន់ របស់បុគ្គលម្នាក់ៗបានផងដែរ ។ ហើយវាអាចជួយ ធ្វើអោយមនុស្សយើងម្នាក់ៗ អាចធ្វើលំហាត់ប្រាណ បានក្នុងរយៈ ពេលបាន យូរជាងមុន។ ក្នុងនោះផងដែរ កោសិកាសាច់ដុំ និង ថ្លើម នឹងអាចដំណើរការទៅ បានយ៉ាងល្អ ដូច្នេះហើយ ពួកវានឹងអាចប្រើប្រាស់ នូវការប្រមូលស្តុកទុក របស់អាស៊ីតខ្លាញ់ ដើម្បីបង្កើតបាន ជាថាមពល ។
អត្ថប្រយោជន៍ផ្សេងទៀត
សារជាតិកាបូអ៊ីដ្រាត ធ្វើការបញ្ចេញបន្តិចម្តងៗ ដូច្នេះហើយ ការកើនឡើងនៃអាំងស៊ុយលីន នឹងអាច ត្រូវបាន បង្ការបាន។ តែបៃតង អាចបង្កើតកម្តៅ នៅក្នុងរាងកាយ ដែលជាប្រតិកម្មម្យ៉ាង ដែលត្រូវបានគេហៅថា thermogenesis ដែលជាលទ្ធផល វាអាចជួយដុតបំផ្លាញខ្លាញ់ ។ ដូចច្នេះ តែប្រភេទនេះ គឺ ជាវិធី ដ៏មានប្រសិទ្ធិភាពបែបធម្មជាតិ និង សុវត្ថិភាពបំផុត ក្នុងការដុតបំផ្លាញនូវកំណកខ្លាញ់ដែល មាននៅក្នុង រាងកាយរបស់អ្នក។ វាជួយ ក្នុងការរក្សានូវ កម្រិតស្ករ និង កូឡេស្តេរ៉ូល LDL នៅក្នុងរាងកាយ។ វាក៏ ត្រូវបានគេអះអាងផងដែរថា តែបៃតងអាចបង្ការដល់ ការកើតមាននូវ ជំងឺ អាល់សេមឺ ( Alzheimer’s ) ,ជំងឺប៉ាគីនសាន់ (Parkinson’s ) និង ជំងឺសសៃឈាមបេះដូង ចំពោះបុគ្គលម្នាក់ៗ ។
ចំពោះកម្រិតបរិមាណ នៃការប្រើប្រាស់តែបៃតងនេះ ក្នុងការជួយសម្រកទម្ងន់ គឺវាមិនត្រូវបានគេ កំណត់ ច្បាស់លាស់នោះទេ ។ ប៉ុន្តែអ្នកអាច ធ្វើការផឹកវាអោយបាន ៣កែវ ជារៀងរាល់ថ្ងៃ ដើម្បីជួយ សម្រកទម្ងន់ និង រក្សាបានផងដែរនូវ រូបរាងកាយសមសួន៕